ព្រះត្រៃបិដក ភាគ ២៤
គ្រានោះ ព្រះបាទបសេនទិកោសល ទ្រង់ត្រាស់ហៅបុរសម្នាក់មកថា ម្នាលបុរសអើយ ចូរឯងមកអាយ ឯងចូរទៅ ឯព្រះអានន្ទមានអាយុ លុះចូលទៅដល់ហើយ ចូរថ្វាយបង្គំព្រះបាទ នៃព្រះអានន្ទមានអាយុដោយក្បាល តាមពាក្យរបស់អញថា បពិត្រលោកដ៏ចំរើន ព្រះបាទបសេនទិកោសល សូមថ្វាយបង្គំព្រះបាទ នៃព្រះអានន្ទមានអាយុ ដោយសិរ្សៈ រួចហើយ ចូរពោលយ៉ាងនេះ តទៅទៀតថា បពិត្រលោកដ៏ចំរើន បើព្រះអានន្ទមិនមានកិច្ចណាមួយ ដែលគួរធ្វើដោយប្រញាប់ទេ បពិត្រលោកដ៏ចំរើន សូមព្រះអានន្ទ អនុគ្រោះរង់ចាំ មួយរំពេចសិន។ បុរសនោះ ទទួលព្រះរាជឱង្ការព្រះបាទបសេនទិកោសលថា ព្រះករុណាវិសេស ព្រះសម្មតិទេព ហើយចូលទៅរកព្រះអានន្ទមានអាយុ ត្រង់កន្លែងដែលលោកគង់នៅ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះអានន្ទមានអាយុ ដោយគោរព ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះបុរសនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ពោលពាក្យនេះ នឹងព្រះអានន្ទមានអាយុថា បពិត្រលោកដ៏ចំរើន ព្រះបាទបសេនទិកោសល សូមថ្វាយបង្គំព្រះបាទ នៃព្រះអានន្ទមានអាយុ ដោយសិរ្សៈ បពិត្រលោក
ID: 636830301689955181
ទៅកាន់ទំព័រ៖