ព្រះត្រៃបិដក ភាគ ២៤

ទៅដល់​ហើយ​ ​បាន​និយាយ​នឹង​ពួក​ភិក្ខុ​ទាំងនោះ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​លោក​មាន​អាយុ​ទាំងឡាយ​ ​ចុះលោក​ទាំងឡាយ​ ​នាំគ្នា​និមន្ត​ទៅ​ក្នុង​ទីណា​។​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​ក៏​ប្រាប់​ថា​ ​ម្នាល​អាវុសោ​ ​យើង​នឹង​នាំគ្នា​ទៅ​គាល់​ព្រះមានព្រះភាគ​។​ ​វ​ច្ឆ​គោត្ត​ភិក្ខុ​ ​ក៏បាន​ផ្តាំ​ថា​ ​បពិត្រ​លោក​ទាំងឡាយ​មាន​អាយុ​ ​បើ​ដូច្នោះ​ ​សូម​លោក​ទាំងឡាយ​ ​ក្រាប​ថ្វាយបង្គំ​ព្រះ​បាទា​ព្រះមានព្រះភាគ​ ​ដោយ​ត្បូង​ ​តាម​ពាក្យ​របស់ខ្ញុំ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិ​ក្ខុ​ឈ្មោះ​វ​ច្ឆ​គោត្ត​ ​សូម​ក្រាប​ថ្វាយបង្គំ​ព្រះ​បាទា​ ​ព្រះមានព្រះភាគ​ដោយ​ត្បូង​ ​វ​ច្ឆ​គោត្ត​ភិក្ខុ​ ​ក្រាបទូល​យ៉ាងនេះ​ថា​ ​ព្រះមានព្រះភាគ​ ​ខ្ញុំ​ព្រះអង្គ​បាន​បម្រើ​ហើយ​ ​ព្រះ​សុគត​ ​ខ្ញុំ​ព្រះអង្គ​បាន​បម្រើ​ហើយ​។​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​ក៏បាន​ទទួ​លពា​ក្យវ​ច្ឆ​គោត្ត​ភិក្ខុ​មាន​អាយុ​ថា​ ​អើ​អាវុសោ​។​ ​ទើប​ពួក​ភិក្ខុ​ទាំងនោះ​ ​នាំគ្នា​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​លុះ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ទើប​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​វ​ច្ឆ​គោត្ត​មាន​អាយុ​ ​សូម​ក្រាប​ថ្វាយបង្គំ​ព្រះ​បាទា​ ​ព្រះមានព្រះភាគ​ដោយ​ត្បូង​ ​ហើយ​ក្រាបទូល​យ៉ាងនេះ​ទៀត​ថា​ ​ព្រះមានព្រះភាគ​ ​ខ្ញុំ​ព្រះអង្គ​បាន​បម្រើ​ហើយ​ ​ព្រះ​សុគត​ ​ខ្ញុំ​ព្រះអង្គ​បាន​បម្រើ​ហើយ​។​
ថយ | ទំព័រទី ៤៦ | បន្ទាប់
ID: 636830156780614909
ទៅកាន់ទំព័រ៖