ព្រះត្រៃបិដក ភាគ ២៤
ព្រះអានន្ទតបថា បពិត្រមហារាជ កាយសមាចារណា ដែលគួរឲ្យពួកសមណព្រាហ្មណ៍ ជាអ្នកប្រាជ្ញ ពោលទោសបាន ព្រះមានព្រះភាគ អង្គនោះ ព្រះអង្គ មិនប្រព្រឹត្តកាយសមាចារ មានសភាពដូច្នោះទេ។ បពិត្រព្រះអានន្ទដ៏ចំរើន ចុះព្រះមានព្រះភាគ អង្គនោះ ព្រះអង្គប្រព្រឹត្តវចីសមាចារ (ការប្រព្រឹត្តិល្អដោយវាចា) មានសភាពដូច្នោះដែរឬទេ។ មនោសមាចារ (ការប្រព្រឹត្តិល្អដោយចិត្ត) ណា ដែលគួរឲ្យពួកសមណព្រាហ្មណ៍ ជាអ្នកប្រាជ្ញ ពោលទោសបាន ព្រះអង្គ ប្រព្រឹត្តមនោសមាចារ មានសភាពដូច្នោះ ដែរឬទេ។ បពិត្រមហារាជ មនោសមាចារណា ដែលគួរឲ្យពួកសមណព្រាហ្មណ៍ ជាអ្នកប្រាជ្ញ ពោលទោសបាន ព្រះមានព្រះភាគ អង្គនោះ ព្រះអង្គ មិនប្រព្រឹត្តមនោសមាចារ មានសភាពដូច្នោះទេ។
[៣១៤] ព្រះរាជាត្រាស់ថា បពិត្រលោកដ៏ចំរើន អស្ចារ្យណាស់ បពិត្រលោកដ៏ចំរើន ចំឡែកណាស់ បពិត្រលោកដ៏ចំរើន ព្រោះថា យើងខ្ញុំមិនអាចនឹងបំពេញនូវពាក្យណា ដោយប្រស្នាបាន បពិត្រលោកដ៏ចំរើន ពាក្យនោះ ក្រែងតែព្រះអានន្ទមានអាយុ ទើបអាចនឹងបំពេញ ដោយការដោះស្រាយ នូវប្រស្នាបាន បពិត្រលោកដ៏ចំរើន ពួកបុគ្គលពាល
ID: 636830302654200333
ទៅកាន់ទំព័រ៖