ព្រះត្រៃបិដក ភាគ ២៤

កាយសមាចារ​ណា​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​បៀតបៀន​ខ្លួន​ផង​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​បៀតបៀន​បុគ្គល​ដទៃ​ផង​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​បៀតបៀន​បុគ្គល​ទាំងពីរ​ ​គឺ​ខ្លួនឯង​ ​និង​បុគ្គល​ដទៃ​ផង​ ​អកុសលធម៌​ទាំងឡាយ​ ​របស់​បុគ្គល​នោះ​ ​រមែង​ចំរើន​ ​កុសលធម៌​ទាំងឡាយ​ ​រមែង​សាបសូន្យ​ទៅ​ ​បពិត្រមហារាជ​ ​កាយសមាចារ​ ​មាន​សភាព​ដូច្នេះ​ ​ដែល​គួរឲ្យ​ពួក​សមណព្រាហ្មណ៍​ ​ជា​អ្នកប្រាជ្ញ​ពោលទោស​បាន​។​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​ចុះ​វចីសមាចារ​។​បេ​។​ ​មនោ​សមាចារ​ ​ដែល​គួរឲ្យ​ពួក​សមណព្រាហ្មណ៍​ ​ជា​អ្នកប្រាជ្ញ​ ​ពោលទោស​បាន​ ​តើ​ដូចម្តេច​។​ ​បពិត្រមហារាជ​ ​មនោ​សមាចារ​ ​ជាអកុសល​។​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​ចុះ​មនោ​សមាចារ​ ​ជាអកុសល​ ​តើ​ដូចម្តេច​។​ ​បពិត្រមហារាជ​ ​មនោ​សមាចារ​ ​ដែល​ប្រកបដោយ​ទោស​។​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​ចុះ​មនោ​សមាចារ​ ​ដែល​ប្រកបដោយ​ទោស​ ​តើ​ដូចម្តេច​។​ ​បពិត្រមហារាជ​ ​មនោ​សមាចារ​ ​ដែល​ប្រកបដោយ​សេចក្តី​បៀតបៀន​។​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​ចុះ​មនោ​សមាចារ​ ​ដែល​ប្រកបដោយ​សេចក្តី​បៀតបៀន​ ​តើ​ដូចម្តេច​។​ ​បពិត្រមហារាជ​ ​មនោ​សមាចារ​ ​ដែល​មាន​សេចក្តី​ទុក្ខ​ ​ជា​ផល​។​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​ចុះ​មនោ​សមាចារ​ ​ដែល​មាន​សេចក្តី​ទុក្ខ​ជា​ផល​ ​តើ​ដូចម្តេច​។​ ​បពិត្រមហារាជ​ ​
ថយ | ទំព័រទី ៤៦២ | បន្ទាប់
ID: 636830310572023206
ទៅកាន់ទំព័រ៖