ព្រះត្រៃបិដក ភាគ ២៤

 [​៣១៧​]​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​អស្ចារ្យ​ណាស់​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ចំឡែក​ណាស់​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ពាក្យ​នេះ​ពេញជា​សុភាសិត​ ​ដែល​ព្រះ​អានន្ទ​មាន​អាយុ​ ​ពោល​ហើយ​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ម្យ៉ាងទៀត​ ​យើងខ្ញុំ​ ​ជា​អ្នក​ត្រេកអរ​ពេញចិត្ត​ ​ដោយ​សុភាសិត​ ​របស់​ព្រះ​អានន្ទ​មាន​អាយុ​នេះ​ពេក​ណាស់​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​លុះ​យើងខ្ញុំ​ ​ជា​អ្នក​ត្រេកអរ​ ​ពេញចិត្ត​ ​ដោយ​សុភាសិត​ ​របស់​ព្រះ​អានន្ទ​មាន​អាយុ​ ​យ៉ាងនេះ​ហើយ​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ប្រសិនបើ​ ​ហត្ថិ​រត​ន៍​ ​គួរ​ដល់​ព្រះ​អានន្ទ​មាន​អាយុ​ ​យើង​នឹង​ប្រគេន​ហត្ថិ​រត​ន៍​ ​ដល់​ព្រះ​អានន្ទ​មាន​អាយុ​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ប្រសិនបើ​ ​អស្ស​រត​ន៍​ ​គួរ​ដល់​ព្រះ​អានន្ទ​មាន​អាយុ​ ​យើង​នឹង​ប្រគេន​អស្ស​រត​ន៍​ ​ដល់​ព្រះ​អានន្ទ​មាន​អាយុ​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ប្រសិនបើ​ ​ស្រុកសួយ​ ​គួរ​ដល់​ព្រះ​អានន្ទ​មាន​អាយុ​ ​យើង​នឹង​ប្រគេន​ស្រុកសួយ​ ​ដល់​ព្រះ​អានន្ទ​មាន​អាយុ​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ប៉ុន្តែ​យើងខ្ញុំ​ ​បានដឹង​ហេតុនេះ​ថា​ ​វត្ថុ​ ​មាន​ហត្ថិ​រត​ន៍​ ​ជាដើម​នេះ​ ​មិន​គួរ​ដល់​ព្រះ​អានន្ទ​មាន​អាយុ​ទេ​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​មានតែ​សំ​ពត់​ពា​ហិ​តិ​កា​(​១​)​ ​របស់ខ្ញុំ​នេះ​ ​មាន​បណ្តោយ១៦ហត្ថ​ ​ទទឹង៨ហត្ថ​ ​ដែល​ព្រះបាទ​មគធ​អជាត​សត្តុ​វេ​ទេ​ហី​បុត្ត​ ​ដាក់​ក្នុង​ស្រោម​ឆ័ត្រ​ ​ហើយ​ផ្ញើ​មក​ឲ្យ​ខ្ញុំ​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​
​(​១​)​ ​សំពត់​ដែល​កើត​ក្នុង​ដែន​ឈ្មោះ​ពា​ហិ​តិ​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៤៦៦ | បន្ទាប់
ID: 636830311997674749
ទៅកាន់ទំព័រ៖