ព្រះត្រៃបិដក ភាគ ២៤

មានការ​រវល់​ច្រើន​។​ ​ព្រះ​អានន្ទ​ថ្វាយព្រះពរ​ថា​ ​បពិត្រមហារាជ​ ​សូម​មហា​បពិត្រ​ ​សំគាល់​កាល​ដ៏​គួរ​ ​ក្នុង​កាល​ឥឡូវនេះ​ចុះ​។​ ​គ្រានោះ​ ​ព្រះបាទ​បសេនទិកោសល​ ​ទ្រង់​ត្រេកអរ​ ​នឹង​ភាសិត​ ​របស់​ព្រះ​អានន្ទ​មាន​អាយុ​ ​ហើយ​ក្រោក​អំពី​អាសនៈ​ ​ថ្វាយបង្គំលា​ព្រះ​អានន្ទ​មាន​អាយុ​ ​ដោយ​គោរព​ ​ធ្វើ​ប្រទក្សិណ​ ​រួច​ចៀសចេញ​ទៅ​។​
 [​៣១៩​]​ ​គ្រា​កាលដែល​ព្រះបាទ​បសេនទិកោសល​ ​ទ្រង់​ចៀសចេញ​ទៅ​ ​មិនយូរ​ប៉ុន្មាន​ ​ទើប​ព្រះ​អានន្ទ​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ដោយ​គោរព​ ​ហើយ​គង់នៅ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ព្រះ​អានន្ទ​មាន​អាយុ​ ​គង់​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​ក​ថា​សល្លាបៈ​ ​ដែល​លោក​ចរចា​ ​ជាមួយនឹង​ព្រះបាទ​បសេនទិកោសល​ ​ទាំងប៉ុន្មាន​ ​ដល់​ព្រះមានព្រះភាគ​ទាំងអស់​ ​រួច​ថ្វាយ​សំ​ពត់​ពា​ហិ​តិ​កា​នោះ​ ​ទៅ​ព្រះមានព្រះភាគ​។​ ​ទើប​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​នឹង​ភិក្ខុ​ទាំងឡាយ​ថា​
ថយ | ទំព័រទី ៤៦៨ | បន្ទាប់
ID: 636830312604449454
ទៅកាន់ទំព័រ៖