ព្រះត្រៃបិដក ភាគ ២៤

បានឃើញ​នូវ​អំណាច​ ​នៃ​ប្រយោជន៍​ដូចម្តេច​ ​បាន​ជា​ទ្រង់​ធ្វើ​សេចក្តី​ឱនលំទោន​ ​យ៉ាង​ក្រៃលែង​ ​មាន​សភាព​យ៉ាងនេះ​ ​ក្នុង​សរីរៈ​នេះ​ ​ហើយ​សំដែង​ ​នូវ​ការ​បូជា​ ​ដោយ​សេចក្តី​រាប់អាន​ ​(​ដល់ម្ល៉េះ​)​។​
 [​៣២៣​]​ ​ព្រះបាទ​បសេនទិកោសល​ ​ក្រាបបង្គំទូល​តប​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​បាន​យល់​ធម៌​ ​ក្នុង​សំណាក់​ព្រះមានព្រះភាគ​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ដឹង​ដោយ​ប្រពៃ​ ​ព្រះធម៌​ ​គឺ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ហើយដោយ​ប្រពៃ​ ​ព្រះសង្ឃ​ជា​សាវ័ក​ ​របស់​ព្រះមានព្រះភាគ​ ​ប្រតិបត្តិ​ហើយ​ ​ដោយ​ប្រពៃ​។​ ​បពិត្រ​ព្រះមានព្រះភាគ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​បានឃើញ​សមណព្រាហ្មណ៍​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​មានកំណត់១០ឆ្នាំ​ខ្លះ​ ​២០ឆ្នាំ​ខ្លះ​ ​៣០ឆ្នាំ​ខ្លះ​ ​៤០ឆ្នាំ​ខ្លះ​។​ ​ដុះ​ដល់​មកស​ម័យ​ខាងក្រោយ​ ​ក៏​ស្រាប់តែ​ពួក​សមណព្រាហ្មណ៍​នោះ​ ​លាង​លាប​ខ្លួន​ឲ្យ​ស្អាត​ ​កោរសក់​ ​ពុកមាត់​ ​ពុកចង្កា​ ​ហើយ​ឆ្អែត​ស្កប់ស្កល់​មូល​មិត្ត​ ​ផ្តេកផ្តិត​ ​ដោយ​កាមគុណ​ទាំង៥ទៅវិញ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​បានឃើញ​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​
ថយ | ទំព័រទី ៤៧៥ | បន្ទាប់
ID: 636830315414870201
ទៅកាន់ទំព័រ៖