ព្រះត្រៃបិដក ភាគ ២៤

ស្គម​ ​សៅហ្មង​ ​អាប់​សម្បុរ​ ​កើតរោគ​លឿង​ស្លេកស្លាំង​ ​មានខ្លួន​រវាម​ ​ដោយ​សរសៃ​ ​មិនទំនង​ឲ្យ​ជាប់​ភ្នែក​ ​ដល់​ជន​អ្នកមើល​។​ ​ខ្ញុំ​ព្រះអង្គ​ ​ក៏​ចូល​ទៅ​រក​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​ ​ហើយ​និយាយ​យ៉ាងនេះ​ថា​ ​ដូចម្តេច​ ​បាន​ជា​លោក​មាន​អាយុ​ទាំងឡាយ​ ​ស្គម​ ​សៅហ្មង​ ​អាប់​សម្បុរ​ ​កើតរោគ​លឿង​ ​ស្លេកស្លាំង​ ​មានខ្លួន​រវាម​ដោយ​សរសៃ​ ​មិនទំនង​ឲ្យ​ជាប់​ភ្នែក​ ​ដល់​ជន​អ្នកមើល​ដូច្នេះ​។​ ​សមណព្រាហ្មណ៍​ទាំងនោះ​ ​និយាយ​យ៉ាងនេះ​ថា​ ​បពិត្រមហារាជ​ ​យើង​ទាំងឡាយ​ ​មាន​រោគ​ជាប់​តាម​ពូជ​មក​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ឃើញ​ពួក​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​មានចិត្ត​រីករាយ​ក្រៃពេក​ ​មានចិត្ត​ខ្ពស់​បំផុត​ ​មាន​សភាព​ត្រេកអរ​ក្រៃពេក​ ​មាន​ឥន្ទ្រិយ​ពេញលេញ​ ​មាន​សេចក្តី​ខ្វល់ខ្វាយ​តិច​ ​មាន​រោម​សម្លប​ហើយ​ ​ចិញ្ចឹមជីវិត​ដោយសារ​ទាន​របស់​អ្នកដទៃ​ ​មានចិត្ត​មាន​សភាព​ដូចជា​ម្រឹគ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​លោក​មាន​អាយុ​ទាំងឡាយ​នេះ​ ​ដឹង​នូវ​គុណវិសេស​ដទៃ​ក្រៃលែង​ ​ជាង​កាលមុន​ ​ក្នុង​សាសនា​ ​របស់​ព្រះមានបុណ្យ​នោះ​ ​ដោយពិត​ហើយ​ ​បាន​ជា​លោក​មាន​អាយុ​ទាំងនេះ​ ​មានចិត្ត​រីករាយ​ក្រៃពេក​ ​មានចិត្ត​ខ្ពស់​បំផុត​ ​មាន​សភាព​ត្រេកអរ​ក្រៃពេក​ ​មាន​ឥន្ទ្រិយ​ពេញលេញ​ ​
ថយ | ទំព័រទី ៤៧៨ | បន្ទាប់
ID: 636830316254758240
ទៅកាន់ទំព័រ៖