ព្រះត្រៃបិដក ភាគ ២៤

មាន​សេចក្តី​ខ្វល់ខ្វាយ​តិច​ ​មាន​រោម​សម្លប​ហើយ​ ​ចិញ្ចឹមជីវិត​ដោយ​ទាន​របស់​អ្នកដទៃ​ ​មានចិត្ត​មាន​សភាព​ដូចជា​ម្រឹគ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​នេះឯង​ដែល​នាំឲ្យ​ខ្ញុំ​ព្រះអង្គ​ ​បាន​យល់​ធម៌​ ​ក្នុង​សំណាក់​ព្រះមានព្រះភាគ​ថា​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ដឹង​ដោយ​ប្រពៃ​មែន​ ​ព្រះធម៌​ ​ព្រះមានព្រះភាគ​ ​សំដែង​ហើយដោយ​ប្រពៃ​មែន​ ​ព្រះសង្ឃ​ជា​សាវ័ក​ ​របស់​ព្រះមានព្រះភាគ​ ​ប្រតិបត្តិ​ហើយ​ ​ដោយ​ប្រពៃ​មែន​។​
 [​៣២៦​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មួយទៀត​ ​ខ្ញុំ​ព្រះអង្គ​ជា​រាជា​ ​ជា​ក្សត្រិយ៍​បាន​មុទ្ធាភិសេក​ហើយ​ ​ល្មម​សម្លាប់​មនុស្ស​ ​ដែល​គួរ​សម្លាប់​ក៏បាន​ ​មនុស្ស​គួរ​ចំរើន​ ​ក៏​ឲ្យ​ចំរើន​បាន​ ​មនុស្ស​គួរ​បណ្តេញ​ ​ក៏​ឲ្យ​បណ្តេញ​បាន​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលបើ​ខ្ញុំ​ព្រះអង្គ​នោះ​ ​កំពុង​អង្គុយ​ ​ក្នុង​រោង​សម្រាប់​កាត់ក្តី​ ​ហើយ​មាន​ពួក​ជន​ ​ហ៊ាន​និយាយ​ស្ទាក់​សំដី​ ​ត្រង់​ពាក់កណ្តាល​ ​ខ្ញុំ​ព្រះអង្គ​នោះ​ ​ក៏បាន​និយាយ​ឃាត់​ថា​ ​អ្នក​ដ៏​ចំរើន​ទាំងឡាយ​ ​កុំ​ធ្វើ​សំដី​របស់ខ្ញុំ​ ​ដែល​កំពុង​អង្គុយ​ ​ក្នុង​រោង​សម្រាប់​កាត់ក្តី​ ​ឲ្យ​ដាច់​ពាក់កណ្តាល​ឡើយ​ ​អ្នក​ដ៏​ចំរើន​ទាំងឡាយ​ ​បង្អង់​ចាំ​ខ្ញុំ​និយាយ​ឲ្យ​ចប់​សិន​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពួក​មនុស្ស​ ​ក៏​នៅតែ​និយាយ​ស្ទាក់​សំដី​ ​របស់ខ្ញុំ​ព្រះអង្គ​ ​ត្រង់​ពាក់កណ្តាល​ដដែល​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​
ថយ | ទំព័រទី ៤៧៩ | បន្ទាប់
ID: 636830316527693851
ទៅកាន់ទំព័រ៖