ព្រះត្រៃបិដក ភាគ ២៤

ទី​ឃ​ន​ខ​សូត្រ​ ​ទី៤​


 [​៣០​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ស្តេច​គង់នៅ​ក្នុង​គុហា​ឈ្មោះ​ ​សូករ​ខ​តា​ ​នា​ភ្នំ​គិជ្ឈកូដ​ ​ជិត​ក្រុង​រាជគ្រឹះ​។​ ​គ្រានោះ​ ​មា​នប​រិ​ព្វា​ជ​ក​ម្នាក់​ ​ឈ្មោះ​ ​ទី​ឃ​ន​ខៈ​ ​(​ជា​អ​គ្គិ​វេស្ស​ន​គោត្ត​)​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ពោល​ពាក្យ​រាក់ទាក់​ ​សំណេះសំណាល​ ​នឹង​ព្រះមានព្រះភាគ​ ​លុះ​បញ្ចប់​ពាក្យ​ ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ ​ដែល​គួរ​រលឹក​ហើយ​ ​ក៏​ឈរ​នៅក្នុង​ទី​ដ៏​សមគួរ​។​ ​ទី​ឃ​ន​ខ​បរិ​ព្វា​ជ​ក​ ​លុះ​ឈរ​នៅក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​មាន​វាទៈ​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​យ៉ាងនេះ​ថា​ ​របស់​ទាំងអស់​ ​មិន​គួរ​ដល់​អាត្មាអញ​ ​(​អាត្មាអញ​ ​មិន​ពេញចិត្ត​ទាំងអស់​)​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​សេចក្តី​ឃើញ​ណា​ ​របស់​អ្នក​ថា​ ​របស់​ទាំងអស់​ ​មិន​គួរ​ដល់​អាត្មាអញ​ ​សេចក្តី​ឃើញ​នោះ​ ​មិន​គួរ​ដល់​អ្នក​ទេ​។​ ​
ថយ | ទំព័រទី ៤៨ | បន្ទាប់
ID: 636830157375528936
ទៅកាន់ទំព័រ៖