ព្រះត្រៃបិដក ភាគ ២៤
ព្រះធម៌ ព្រះមានព្រះភាគ សំដែងទុកហើយ ដោយប្រពៃមែន ព្រះសង្ឃ ជាសាវ័ករបស់ព្រះមានព្រះភាគ ប្រតិបត្តិ ដោយប្រពៃមែន។
[៣២៧] បពិត្រព្រះអង្គដ៏ចំរើន មួយទៀត ខ្ញុំព្រះអង្គបានឃើញខត្តិយបណ្ឌិតពួកខ្លះ ក្នុងលោកនេះ ជាអ្នកមានប្រាជ្ញាល្អិត អាចញាំញី នូវបរប្បវាទបាន មានសភាពដូចជាអ្នកបាញ់ម្រឹគសាហាវ។ ពួកខត្តិយបណ្ឌិតទាំងនោះ ហាក់ដូចជាទំលាយ នូវទិដ្ឋិ ដោយប្រាជ្ញាបាន។ ខត្តិយបណ្ឌិតទាំងនោះ បានឮថា ព្រះសមណគោតម និមន្តចូលមកកាន់ស្រុក ឬនិគមឯណោះ។ ខត្តិយបណ្ឌិតទាំងនោះ ក៏តាក់តែងប្រស្នា ហើយគិតគ្នាថា យើងនឹងចូលទៅសួរប្រស្នានេះ នឹងព្រះសមណគោតម កាលយើងសួរទៅហើយ បើព្រះសមណគោតម ដោះស្រាយមិនរួចយ៉ាងនេះទេ យើងនឹងលើកវាទៈ គឺពោលទោស របស់ព្រះសមណគោតម យ៉ាងនេះ មួយទៀត កាលយើងសួរយ៉ាងនេះហើយ បើព្រះសមណគោតម ដោះស្រាយមិនរួចយ៉ាងនេះទេ យើងនឹងលើកវាទៈរបស់ព្រះសមណគោតមនោះ យ៉ាងនេះថែមទៀត។ ខត្តិយបណ្ឌិតទាំងនោះ បានឮថា ព្រះសមណគោតម និមន្តចូលមកកាន់ស្រុក ឬនិគមឯណោះ។ ខត្តិយបណ្ឌិតទាំងនោះ ក៏ចូលមករកព្រះមានព្រះភាគ។ ព្រះមានព្រះភាគ ទ្រង់ពន្យល់ខត្តិយបណ្ឌិតទាំងនោះ ឲ្យយល់ច្បាស់ ឲ្យកាន់យកតាម
ID: 636830317044783427
ទៅកាន់ទំព័រ៖