ព្រះត្រៃបិដក ភាគ ២៤
ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា។ លុះព្រះមានព្រះភាគ បានពន្យល់ពួកខត្តិយបណ្ឌិត ឲ្យយល់ច្បាស់ ឲ្យកាន់យកតាម ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏មិនហ៊ាននាំគ្នាសួរប្រស្នា នឹងព្រះមានព្រះភាគ មិនដឹងជានឹងលើកវាទៈពីណាកើត តាមពិត ត្រឡប់សម្រេចជាសាវ័ក របស់ព្រះមានព្រះភាគវិញ។ បពិត្រព្រះអង្គដ៏ចំរើន នេះឯង ដែលនាំឲ្យខ្ញុំព្រះអង្គ យល់ធម៌ ក្នុងសំណាក់ នៃព្រះមានព្រះភាគថា ព្រះមានជោគ ព្រះអង្គត្រាស់ដឹង ដោយប្រពៃមែន ព្រះធម៌ គឺព្រះមានជោគ សំដែងហើយ ដោយប្រពៃមែន ព្រះសង្ឃ ជាសាវ័ករបស់ព្រះមានជោគ ប្រតិបត្តិ ដោយប្រពៃមែន។
[៣២៨] បពិត្រព្រះអង្គដ៏ចំរើន មួយទៀត ខ្ញុំព្រះអង្គបានឃើញព្រាហ្មណបណ្ឌិតពួកខ្លះ ក្នុងលោកនេះ។បេ។ គហបតិបណ្ឌិត... សមណបណ្ឌិត... មានប្រាជ្ញាល្អិត អាចញាំញី នូវបរប្បវាទបាន មានសភាពដូចជាអ្នកសម្លាប់ម្រឹគសាហាវ។ សមណបណ្ឌិតទាំងនោះ ហាក់ដូចជាទំលាយនូវទិដ្ឋិ ដោយប្រាជ្ញាបាន។ បណ្ឌិតទាំងនោះ បានឮថា ព្រះសមណគោតម
ID: 636830317370692068
ទៅកាន់ទំព័រ៖