ព្រះត្រៃបិដក ភាគ ២៤

និមន្ត​ចូល​មកកាន់​ស្រុក​ ​ឬ​និគម​ឯណោះ​។​ ​គេ​ក៏​តាក់តែង​ប្រស្នា​ ​ដោយ​គិតថា​ ​យើង​ទាំងឡាយ​ ​នឹង​ចូល​ទៅ​សួរ​ប្រស្នា​នេះ​ ​នឹង​ព្រះសមណគោតម​ ​កាល​យើង​សួរ​ ​យ៉ាងនេះ​ទៅ​ហើយ​ ​បើ​ព្រះសមណគោតម​ ​ដោះស្រាយ​មិន​រួច​យ៉ាងនេះ​ទេ​ ​យើង​នឹង​លើក​វាទៈ​ ​របស់​ព្រះសមណគោតម​នោះ​ ​យ៉ាងនេះ​ ​មួយទៀត​ ​កាល​យើង​សួរ​យ៉ាងនេះ​ទៅ​ហើយ​ ​បើ​ព្រះសមណគោតម​ ​ដោះស្រាយ​មិន​រួច​យ៉ាងនេះ​ទេ​ ​យើង​ទាំងឡាយ​ ​នឹង​លើក​វាទៈ​របស់​ព្រះសមណគោតម​នោះ​ ​យ៉ាងនេះ​ថែមទៀត​។​ ​បណ្ឌិត​ទាំងនោះ​ ​បានឮ​ថា​ ​ព្រះសមណគោតម​ ​និមន្ត​ចូល​មកកាន់​ស្រុក​ ​ឬ​និគម​ឯណោះ​។​ ​គេ​ក៏​នាំគ្នា​ចូល​មករ​ក​ព្រះមានព្រះភាគ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ពន្យល់​ពួក​បណ្ឌិត​ទាំងនោះ​ ​ឲ្យ​យល់​ច្បាស់​ ​ឲ្យ​កាន់​យក​តាម​ ​ឲ្យ​អាចហាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​។​ ​លុះ​ព្រះ​មានជោគ​ ​ទ្រង់​ពន្យល់​បណ្ឌិត​ទាំងនោះ​ ​ឲ្យ​យល់​ច្បាស់​ ​ឲ្យ​កាន់​យក​តាម​ ​ឲ្យ​អាចហាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​ហើយ​ ​ក៏​មិន​ហ៊ាន​នាំគ្នា​សួរ​ប្រស្នា​ ​ចំពោះ​ព្រះមានព្រះភាគ​ឡើយ​ ​នឹង​លើក​វាទៈ​មក​ពីណា​កើត​ ​តាមពិត​ ​ទៅជា​សូមឱកាស​នឹង​ព្រះមានព្រះភាគ​ ​ហើយ​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ភាព​មិន​មានផ្ទះ​ ​ដោយ​បព្វជ្ជា​វិញ​។​ ​ព្រះមានព្រះភាគ​ ​ក៏​បំបួស​បណ្ឌិត​ទាំងនោះ​។​ ​បណ្ឌិត​ទាំងនោះ​ ​លុះ​បួស​ដូច្នោះ​ហើយ​ ​ក៏​ចៀសចេញ​ទៅ​ ​ឥតមាន
ថយ | ទំព័រទី ៤៨៣ | បន្ទាប់
ID: 636830317630276915
ទៅកាន់ទំព័រ៖