ព្រះត្រៃបិដក ភាគ ២៤

លោក​មាន​អាយុ​ទាំងនេះ​ ​ដឹង​នូវ​គុណវិសេស​ ​ដ៏​ក្រៃលែង​ ​ទាំង​ខាងដើម​ ​ខាងចុង​ ​ក្នុង​សាសនា​របស់​ព្រះមានព្រះភាគ​ ​អង្គ​នោះ​ ​ដោយពិត​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​នេះឯង​ ​ដែល​នាំឲ្យ​ខ្ញុំ​ព្រះអង្គ​ ​បាន​យល់​ធម៌​ ​ក្នុង​សំណាក់​ ​នៃ​ព្រះមានព្រះភាគ​ថា​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ដឹង​ដោយ​ប្រពៃ​មែន​ ​ព្រះធម៌​ ​គឺ​ព្រះមានព្រះភាគ​សំដែង​ហើយ​ ​ដោយ​ប្រពៃ​មែន​ ​ព្រះសង្ឃ​ ​ជា​សាវ័ក​របស់​ព្រះមានព្រះភាគ​ ​ប្រតិបត្តិ​ ​ដោយ​ប្រពៃ​មែន​។​
 ​[​៣៣០​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មួយវិញទៀត​ ​ព្រះមានព្រះភាគ​ ​ក៏​ជា​ក្សត្រិយ៍​ ​ខ្ញុំ​ព្រះអង្គ​ ​ក៏​ជា​ក្សត្រិយ៍​ ​ព្រះមានព្រះភាគ​ ​ក៏​ជា​អ្នក​កោសល​ ​ខ្ញុំ​ព្រះអង្គ​ ​ក៏​ជា​អ្នក​កោសល​ ​ព្រះមានព្រះភាគ​ ​មាន​ព្រះជន្ម៨០​ ​ខ្ញុំ​ព្រះអង្គ​ ​ក៏​មាន​អាយុ៨០​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ត្រង់​ដែល​ព្រះមានព្រះភាគ​ ​ជា​ក្សត្រិយ៍​ ​ខ្ញុំ​ព្រះអង្គ​ ​ក៏​ជា​ក្សត្រិយ៍​ ​ព្រះមានព្រះភាគ​ ​ក៏​ជា​អ្នក​កោសល​ ​ខ្ញុំ​ព្រះអង្គ​ ​ក៏​ជា​អ្នក​កោសល​ ​ព្រះមានព្រះភាគ​ ​ក៏​មាន​ព្រះជន្ម៨០​ ​ខ្ញុំ​ព្រះអង្គ​ ​ក៏​មាន​អាយុ៨០​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​តែ​ត្រឡប់ជា​ ​ខ្ញុំ​ព្រះអង្គ​ ​គួរ​ដើម្បី​ធ្វើ​នូវ​សេចក្តី​ឱនលំទោន​ក្រៃលែង​ ​ក្នុង​ព្រះមានព្រះភាគ​ ​ដើម្បី​សំដែង​នូវ​ការ​បូជា​ ​ដោយ​សេចក្តី​រាប់អាន​ ​ចំពោះ​ព្រះអង្គ​វិញ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឥឡូវនេះ​ ​ខ្ញុំ​ព្រះអង្គ​ ​មាន​កិច្ច​ច្រើន​ ​មានការ​រវល់​ច្រើន​ ​ចង់​ត្រឡប់ទៅវិញ​ឆាប់​។​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ថា​ ​បពិត្រមហារាជ​ ​
ថយ | ទំព័រទី ៤៨៦ | បន្ទាប់
ID: 636830318516527606
ទៅកាន់ទំព័រ៖