ព្រះត្រៃបិដក ភាគ ២៤
បពិត្រព្រះគោតមដ៏ចំរើន ប្រសិនបើសេចក្តីឃើញនុ៎ះ គួរដល់ខ្ញុំសោត ទោះនរណាៗ ក៏ត្រូវឃើញដូច្នោះឯង ទោះនរណាៗ ក៏ត្រូវឃើញដូច្នោះឯង។ ម្នាលអគ្គិវេស្សនៈ ពួកជនណា ដែលនិយាយយ៉ាងនេះថា ទោះនរណាៗ ក៏ត្រូវឃើញដូច្នោះឯង ទោះនរណាៗ ក៏ត្រូវឃើញដូច្នោះឯង ពួកជននោះក្នុងលោក មានច្រើនជាងនេះទៅទៀត តែពួកជននោះ មិនលះបង់ទិដ្ឋិនោះចេញ ហើយគេប្រកាន់មាំ ចំពោះទិដ្ឋិដទៃតទៅទៀត។ ម្នាលអគ្គិវេស្សនៈ ពួកជនណា និយាយយ៉ាងនេះថា ទោះនរណាៗ ក៏ត្រូវឃើញដូច្នោះឯង ទោះនរណាៗ ក៏ត្រូវឃើញដូច្នោះឯង ពួកជននោះ ក្នុងលោក មានតិចតួចជាងនេះណាស់ តែពួកជននោះ គេលះបង់ទិដ្ឋិនោះចេញបាន ទាំងមិនប្រកាន់ទិដ្ឋិដទៃតទៅទៀតផង។
[៣១] ម្នាលអគ្គិវេស្សនៈ សមណព្រាហ្មណ៍ពួកមួយ មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា របស់ទាំងអស់គួរដល់អាត្មាអញ (អាត្មាអញ ពេញចិត្តទាំងអស់) ក៏មាន។ ម្នាលអគ្គិវេស្សនៈ សមណព្រាហ្មណ៍ពួកមួយ មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា របស់ទាំងអស់ មិនគួរដល់អាត្មាអញ (អាត្មាអញ មិនពេញចិត្តទាំងអស់) ក៏មាន។ ម្នាលអគ្គិវេស្សនៈ សមណព្រាហ្មណ៍ពួកមួយ មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាង
ID: 636830157744470039
ទៅកាន់ទំព័រ៖