ព្រះត្រៃបិដក ភាគ ២៤

និង​ព្រះ​នាង​សកុ​លា​ ​ចូល​ទៅ​គាល់​ព្រះបាទ​បសេនទិកោសល​ ​ក្នុង​កន្លែង​សម្រាប់​សោយ​ ​ហើយ​បាន​ពោល​ពាក្យ​នេះ​ថា​ ​បពិត្រមហារាជ​ ​បើ​ដូច្នោះ​ ​សូម​ព្រះអង្គ​ ​ថ្វាយបង្គំ​ព្រះបាទ​ទាំងគូ​ ​នៃ​ព្រះមានព្រះភាគ​ ​ដោ​យសិរ្យៈ​ ​តាម​ពាក្យ​របស់ខ្ញុំ​ម្ចាស់​ទាំងឡាយ​ផង​ ​សូម​ទ្រង់​សួរ​ ​នូវ​ការ​មិន​មាន​អាពាធ​ ​ការ​មិន​មានទុក្ខ​ ​ការ​ក្រោក​ទៅមក​បាន​រហ័សរហួន​ ​ព្រះ​កាយពល​ ​ការ​គង់នៅ​ជា​សុខ​ផង​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​នាង​សោ​មា​ ​និង​នាង​សកុ​លា​ ​សូម​ថ្វាយបង្គំ​ព្រះបាទ​ទាំងគូ​ ​នៃ​ព្រះមានព្រះភាគ​ ​ដោ​យសិរ្យៈ​ ​ហើយ​សួរ​ ​នូវ​ការ​មិន​មាន​អាពាធ​ ​ការ​មិន​មានទុក្ខ​ ​ការ​ក្រោក​ទៅមក​បាន​រហ័សរហួន​ ​ព្រះ​កាយពល​ ​ការ​គង់នៅ​ជា​សុខសាន្ត​។​
 [​៣៣៤​]​ ​គ្រានោះ​ ​ព្រះបាទ​បសេនទិកោសល​ ​សោយ​ព្រះ​ក្រយាស្ងោយ​ ​ក្នុង​វេលា​ព្រឹក​រួចហើយ​ ​ទើប​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ដោយ​គោរព​ ​ហើយ​គង់​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ព្រះបាទ​បសេនទិកោសល​ ​គង់នៅ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ទើប​ក្រាបទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​នាង​សោ​មា​ ​និង​នាង​សកុ​លា​ ​សូម​ថ្វាយបង្គំ​ព្រះបាទ​ទាំងគូ​ ​នៃ​ព្រះមានព្រះភាគ​ ​ដោ​យសិរ្យៈ​ ​ទូល​សួរ​នូវ​ការ​មិន​មាន​អាពាធ​ ​
ថយ | ទំព័រទី ៤៩០ | បន្ទាប់
ID: 636830319688424635
ទៅកាន់ទំព័រ៖