ព្រះត្រៃបិដក ភាគ ២៤

ការ​មិន​មានទុក្ខ​ ​ការ​ក្រោក​ទៅមក​បាន​រហ័សរហួន​ ​ព្រះ​កាយពល​ ​ការ​គង់នៅ​ជា​សុខសាន្ត​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​បពិត្រមហារាជ​ ​ចុះ​នាង​សោ​មា​ ​និង​នាង​សកុ​លា​ ​រក​អ្នកបម្រើ​ដទៃ​មិនបាន​ឬ​។​ ​ព្រះបាទ​បសេនទិកោសល​ ​ក្រាបបង្គំទូល​ថា​ ​នាង​សោ​មា​ ​និង​នាង​សកុ​លា​ ​បានឮ​ថា​ ​ក្នុងថ្ងៃនេះ​ ​ព្រះបាទ​បសេនទិកោសល​ ​កាល​ទ្រង់​សោយ​ព្រះ​ក្រយាស្ងោយ​ ​ក្នុង​វេលា​ព្រឹក​រួចហើយ​ ​ក្នុង​វេលា​ខាងក្រោយ​ភត្ត​ ​នឹង​យាង​ចូល​ទៅ​ ​ដើម្បី​គាល់​ព្រះមានព្រះភាគ​ ​ដូច្នេះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ក៏​លំដាប់នោះ​ ​នាង​សោ​មា​ ​និង​នាង​សកុ​លា​ ​ចូល​មករ​ក​ខ្ញុំ​ព្រះអង្គ​ ​ត្រង់កន្លែង​សម្រាប់​ទទួល​ភត្ត​ ​ហើយ​ពោល​ពាក្យ​នេះ​ ​នឹង​ខ្ញុំ​ព្រះអង្គ​ថា​ ​បពិត្រមហារាជ​ ​សូម​ព្រះអង្គ​ ​ថ្វាយបង្គំ​ព្រះបាទ​ទាំងគូ​ ​នៃ​ព្រះមានព្រះភាគ​ ​ដោ​យសិរ្យៈ​ ​តាម​ពាក្យ​របស់ខ្ញុំ​ម្ចាស់​ទាំងឡាយ​ផង​ ​ទូល​សួរ​នូវ​ការ​មិន​មាន​អាពាធ​ ​ការ​មិន​មានទុក្ខ​ ​ការ​ក្រោក​ទៅមក​បាន​រហ័សរហួន​ ​ព្រះ​កាយពល​ ​ការ​ទ្រង់​គង់នៅ​ជា​សុខ​ថា​ ​នាង​សោ​មា​ ​និង​នាង​សកុ​លា​ ​សូម​ថ្វាយបង្គំ​ព្រះបាទ​ទាំងគូ​ ​ដោ​យសិរ្យៈ​ ​ទូល​សួរ​នូវ​ការ​មិន​មាន​អាពាធ​ ​ការ​មិន​មានទុក្ខ​ ​ការ​ក្រោក​ទៅមក​បាន​រហ័សរហួន​ ​ព្រះ​កាយពល​ ​ការ​ទ្រង់​គង់នៅ​ជា​សុខ​។​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ថា​ ​បពិត្រមហារាជ​ ​សូមឲ្យ​នាង​សោ​មា​ ​និង​នាង​សកុ​លា​ ​បាន​សេចក្តី​សុខ​ទាំងអស់គ្នា​។​
ថយ | ទំព័រទី ៤៩១ | បន្ទាប់
ID: 636830319956259954
ទៅកាន់ទំព័រ៖