ព្រះត្រៃបិដក ភាគ ២៤

 [​៣៣៥​]​ ​គ្រានោះ​ ​ព្រះបាទ​បសេនទិកោសល​ ​បាន​ក្រាបទូល​ពាក្យ​នេះ​ ​ចំពោះ​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​បានឮ​ពាក្យ​នេះ​ថា​ ​ព្រះសមណគោតម​ ​ពោល​យ៉ាងនេះ​ថា​ ​គ្មាន​សមណព្រាហ្មណ៍​ណា​ ​ដែល​ជា​អ្នកដឹង​សព្វ​ ​ឃើញសព្វ​ ​ប្តេជ្ញា​នូវ​ញាណទស្សនៈ​ដោយ​ឥត​សេសសល់​ ​ពាក្យ​ដូច្នេះ​នេះ​ ​មិន​សម​ហេតុ​ទេ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ជន​ទាំងឡាយ​ណា​ ​ពោល​យ៉ាងនេះ​ថា​ ​ព្រះសមណគោតម​ ​និយាយ​យ៉ាងនេះ​ថា​ ​គ្មាន​សមណព្រាហ្មណ៍​ណា​ ​ដែល​ដឹងសព្វ​ ​ឃើញសព្វ​ ​ប្តេជ្ញា​នូវ​ញាណទស្សនៈ​ដោយ​ឥត​សេសសល់​ ​ពាក្យ​ដូច្នេះ​នេះ​ ​មិន​សម​ហេតុ​ទេ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ជន​ទាំងឡាយ​នោះ​ ​ពោល​តាម​ពាក្យ​ ​របស់​ព្រះមានព្រះភាគ​ ​មិនមែន​ពោល​បង្កាច់​ព្រះមានព្រះភាគ​ ​ដោយ​ពាក្យ​មិន​ពិត​ទេ​ ​ឈ្មោះថា​ ​ព្យាករ​នូវ​ធម៌​ ​ដ៏​សមគួរ​ ​ដល់​នវ​លោកុត្តរធម៌​ ​ទាំង​ពាក្យ​តូច​ ​ពាក្យធំ​ ​ប្រកបដោយ​ធម៌​ណា​នីមួយ​ ​ក៏​មិនដល់​នូវ​ទី​គួរ​តិះដៀល​ទេ​ឬ​។​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ថា​ ​បពិត្រមហារាជ​ ​ជន​ទាំងឡាយ​ណា​ ​ពោល​យ៉ាងនេះ​ថា​ ​ព្រះសមណគោតម​ ​និយាយ​យ៉ាងនេះ​ថា​ ​គ្មាន​សមណៈ​ ​ឬ​ព្រាហ្មណ៍​ ​ដែល​ដឹងសព្វ​ ​ឃើញសព្វ​ ​
ថយ | ទំព័រទី ៤៩២ | បន្ទាប់
ID: 636830320255847089
ទៅកាន់ទំព័រ៖