ព្រះត្រៃបិដក ភាគ ២៤

 [​៣៣៧​]​ ​បពិត្រមហារាជ​ ​វណ្ណៈ​ទាំង៤នេះ​គឺ​ ​ក្សត្រិយ៍១​ ​ព្រាហ្មណ៍១​ ​វេស្សៈ១​ ​សុទ្ទៈ១​ ​បពិត្រមហារាជ​ ​បណ្តា​វណ្ណៈ​ទាំង៤នេះ​ ​មានតែ​វណ្ណៈ២គឺ​ ​ក្សត្រិយ៍១​ ​ព្រាហ្មណ៍១​ ​ដែល​ប្រាកដជា​ប្រសើរ​ជាងគេ​ ​ព្រោះ​វណ្ណៈ​ទាំងពីរ​នេះ​ ​គួរ​ដល់​ការថ្វាយបង្គំ​ ​ក្រោក​ទទួល​ ​ធ្វើ​អញ្ជលិកម្ម​ ​និង​សាមីចិកម្ម​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​មិន​ទូល​សួរ​នូវ​គុណ​ ​ក្នុង​បច្ចុប្បន្ន​ ​នឹង​ព្រះមានព្រះភាគ​ទេ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​ទូល​សួរ​នូវ​គុណ​ ​ដែល​ប្រព្រឹត្តទៅ​ ​ក្នុង​បរលោក​ ​នឹង​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ត្រង់​វណ្ណៈ​ទាំង៤នេះ​ ​គឺ​ ​ក្សត្រិយ៍១​ ​ព្រាហ្មណ៍១​ ​វេស្សៈ១​ ​សុទ្ទៈ១​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​វណ្ណៈ​ទាំង៤នេះ​ ​មាន​សេចក្តី​វិសេស​ ​និង​សេចក្តី​ផ្សេងគ្នា​ដែរ​ឬទេ​។​
 [​៣៣៨​]​ ​បពិត្រមហារាជ​ ​អង្គ​នៃ​សេចក្តី​ព្យាយាម​នេះ​ ​មាន៥​។​ ​ចុះ​អង្គ​នៃ​សេចក្តី​ព្យាយាម​ ​មាន៥​ ​តើ​ដូចម្តេច​ខ្លះ​។​ ​បពិត្រមហារាជ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នកមាន​សទ្ធា​ ​ជឿ​នូវ​ការ​ត្រាស់​ដឹង​ ​របស់​ព្រះ​តថាគត​ថា​ ​ព្រះមានព្រះភាគ​អង្គ​នោះ​ ​ព្រះអង្គ​ឆ្ងាយ​ចាក​សេចក្តី​សៅហ្មង​គ្រប់យ៉ាង​ ​ព្រះអង្គ​ត្រាស់​ដឹង​ ​នូវ​ញេយ្យធម៌​ទាំងពួង​ ​ដោយ​ប្រពៃ​ ​ចំពោះ​ព្រះអង្គ​ ​ទ្រង់​បរិបូណ៌​ដោយ​វិជ្ជា​ ​និង​ចរណៈ​ ​ព្រះអង្គ​មានដំណើរ​ល្អ​ ​ទៅកាន់​ព្រះនិព្វាន​ ​ព្រះអង្គ​ជ្រាប​ច្បាស់​ ​នូវ​ត្រៃលោក
ថយ | ទំព័រទី ៤៩៥ | បន្ទាប់
ID: 636830321175419686
ទៅកាន់ទំព័រ៖