ព្រះត្រៃបិដក ភាគ ២៤

ព្រះអង្គ​ប្រសើរ​ ​ដោយ​សីលាទិគុណ​ ​រក​បុគ្គល​ណាមួយ​ស្មើ​គ្មាន​ ​ព្រះអង្គ​ ​ជា​អ្នក​ទូន្មាន​នូវ​បុរស​ ​ដែល​គួរ​ទូន្មាន​បាន​ ​ព្រះអង្គ​ជា​គ្រូ​នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ព្រះអង្គ​ត្រាស់​ដឹង​ ​នូវ​អរិយសច្ច​ធម៌​ ​ព្រះអង្គ​លែង​វិលត្រឡប់​មកកាន់​ភព​ថ្មីទៀត​ហើយ១​។​ ​ជា​អ្នក​មិន​មាន​អាពាធ​ ​មិន​មានទុក្ខ​ ​ប្រកបដោយ​ការ​ចាប់បដិសន្ធិ​ ​មាន​វិបាក​ដ៏​ស្មើគ្នា​ ​គឺ​មិន​ត្រជាក់​ពេក​ ​មិន​ក្តៅ​ពេក​ ​ជា​កណ្តាល​ ​អត់ទ្រាំ​នូវ​សេចក្តី​ព្យាយាម​បាន១​។​ ​ជា​អ្នក​មិន​អួតអាង​ ​មិន​មាន​មាយា​ ​ធ្វើ​នូវ​ខ្លួន​ឲ្យ​ជាក់ច្បាស់​ ​តាម​សេចក្តី​ពិត​ ​ក្នុង​ព្រះ​សាស្តា​ផង​ ​ក្នុង​សព្រហ្មចារី​ ​ជា​អ្នកប្រាជ្ញ​ទាំងឡាយ​ផង១​។​ ​ជា​អ្នក​ប្រារព្ធ​ ​នូវ​សេចក្តី​ព្យាយាម​ ​ដើម្បី​លះបង់​ ​នូវ​ធម៌​ទាំងឡាយ​ជាអកុសល​ ​ដើម្បី​បំពេញ​នូវ​ធម៌​ទាំងឡាយ​ជាកុសល​ ​មាន​កំឡាំង​ចិត្ត​ ​មាន​ព្យាយាម​ដ៏​មាំមួន​ ​មិន​ដាក់ចុះ​នូវ​ធុរៈ​ ​ក្នុង​ធម៌​ទាំងឡាយ​ជាកុសល​ឡើយ១​។​ ​ជា​អ្នកមាន​ប្រាជ្ញា​ ​ប្រកបដោយ​បញ្ញា​ដ៏​ប្រសើរ​ ​ស្គាល់​សេចក្តី​កើតឡើង​ ​និង​វិនាស​ទៅ​ ​ជា​បញ្ញា​ដល់​នូវ​សេចក្តី​អស់​ទៅ​នៃ​ទុក្ខ​ ​ដែល​ជា​គ្រឿង​នឿយណាយ១​។​ ​បពិត្រមហារាជ​ ​នេះឯង​ ​ជា​អង្គ​ ​នៃ​សេចក្តី​ព្យាយាម​ទាំង៥​។​ ​បពិត្រមហារាជ​ ​វណ្ណៈ​ទាំង៤នេះ​គឺ​ ​ក្សត្រិយ៍១​ ​
ថយ | ទំព័រទី ៤៩៦ | បន្ទាប់
ID: 636830321477856984
ទៅកាន់ទំព័រ៖