ព្រះត្រៃបិដក ភាគ ២៤

បាន​ដល់​នូវ​ហេតុ​តាមដែល​ទូន្មាន​ ​លុះ​គេ​ទូន្មាន​ហើយ​ ​ក៏បាន​ដល់​នូវ​ទី​ ​តាមដែល​ទូន្មាន​ ​ដែរ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សេចក្តី​នុ៎ះ​ ​យ៉ាងនេះ​ហើយ​។​ ​សត្វ​ពួក​ទីពីរ​ណា​ ​គឺ​ដំរី​គួរ​ទូន្មាន​ ​ឬ​សេះ​គួរ​ទូន្មាន​ ​ឬ​គោ​គួរ​ទូន្មាន១ពួក​ ​តែ​គេ​មិនបាន​ទូន្មាន​ ​មិនបាន​ប្រៀនប្រដៅ​ទេ​ ​សត្វ​ទាំងនោះ​ ​កាលបើ​គេ​មិនបាន​ទូន្មាន​ហើយ​ ​តើ​បាន​ដល់​នូវ​ហេតុ​ ​តាមដែល​ទូន្មាន​ ​កាលបើ​គេ​មិនបាន​ទូន្មាន​ហើយ​ ​តើ​បាន​ដល់​នូវ​ទី​ ​តាមដែល​ទូន្មាន​ ​ដូចជា​ពួក​សត្វ​ទាំងនោះ​ ​គឺ​ដំរី​គួរ​ទូន្មាន​ ​ឬ​សេះ​គួរ​ទូន្មាន​ ​ឬ​គោ​គួរ​ទូន្មាន​ ​ដែលគេ​បាន​ទូន្មាន​ល្អ​ ​ប្រដៅ​ល្អ​ហើយ​ ​ដែរ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សេចក្តី​នុ៎ះ​ ​មិន​ដូច្នោះ​ទេ​។​ ​បពិត្រមហារាជ​ ​សេចក្តី​នេះ​ ​មាន​ឧបមេយ្យ​ដូច​បុគ្គល​មាន​សទ្ធា​ ​មិន​មាន​អាពាធ​ ​ជា​អ្នក​មិន​អួតអាង​ ​មិន​មាន​មាយា​ ​ប្រារព្ធ​នូវ​សេចក្តី​ព្យាយាម​ ​មាន​ប្រាជ្ញា​ ​រមែង​ដល់​នូវ​ហេតុ​ណា​ ​បុគ្គល​គ្មាន​សទ្ធា​ ​មាន​អាពាធ​ច្រើន​ ​ជា​អ្នក​អួតអាង​ ​មាន​មាយា​ ​ខ្ជិលច្រអូស​ ​ឥត​ប្រាជ្ញា​ ​នឹង​ដល់​នូវ​ហេតុ​នោះ​ដូចគ្នា​ ​ពាក្យ​ដូច្នេះ​នេះ​ ​មិន​សម​ហេតុ​ឡើយ​។​
 [​៣៤០​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះមានព្រះភាគ​ ​ពោល​នូវ​ពាក្យ​ដ៏​សមគួរ​ដល់​ហេតុ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះមានព្រះភាគ​ ​ពោល​នូវ​ពាក្យ​ប្រព្រឹត្តទៅ​ ​មួយអន្លើដោយ​ហេតុ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​វណ្ណៈ​ទាំង៤នេះ​គឺ​ ​ក្សត្រិយ៍១​ ​ព្រាហ្មណ៍១​ ​វេស្សៈ១​ ​សុទ្ទៈ១​ ​វណ្ណៈ​ទាំងនោះ
ថយ | ទំព័រទី ៤៩៨ | បន្ទាប់
ID: 636830322064370531
ទៅកាន់ទំព័រ៖