ព្រះត្រៃបិដក ភាគ ២៤
ទាំងនោះ ទើបមកកាន់អត្តភាពជាមនុស្សនេះ ពួកទេវតាណា មិនមានសេចក្តីព្យាបាទ ទេវតាទាំងនោះ មិនមកកាន់អត្តភាពជាមនុស្សនេះទេ ហើយញុំាងទេវតា ដែលមានព្យាបាទទាំងនោះ ឲ្យកក្រើកចាកទីនោះ ឬបណ្តេញចេញ។ លំដាប់នោះ ព្រះអានន្ទ មានសេចក្តីត្រិះរិះ យ៉ាងនេះថា វិឌូឌភសេនាបតីនេះ ជាបុត្តរបស់ព្រះបាទបសេនទិកោសល ឯអាត្មាអញ ជាបុត្តរបស់ព្រះមានព្រះភាគ កាលនេះ ជាកាលឲ្យបុត្តប្រឹក្សាជាមួយនឹងបុត្ត។ លំដាប់នោះ ព្រះអានន្ទមានអាយុ ហៅវិឌូឌភសេនាបតីមកថា បពិត្រសេនាបតី បើដូច្នោះ អាត្មាភាព នឹងសួរប្រស្នា ចំពោះទ្រង់ ក្នុងដំណើរនេះវិញ ប្រស្នាគួរដល់ទ្រង់យ៉ាងណា សូមទ្រង់ដោះស្រាយ យ៉ាងនោះចុះ បពិត្រសេនាបតី ចុះទ្រង់សំគាល់សេចក្តីនោះ ថាដូចម្តេច ដែនរបស់ព្រះបាទបសេនទិកោសល ត្រឹមណា មួយទៀត ព្រះបាទបសេនទិកោសល សោយរាជសម្បត្តិ ជាឥស្សរាធិបតី ក្នុងដែនណា ព្រះបាទបសេនទិកោសល អាចធ្វើឲ្យកក្រើក ឬបណ្តេញ នូវសមណព្រាហ្មណ៍ ដែលមានបុណ្យក្តី ឥតបុណ្យក្តី មានសេចក្តីប្រព្រឹត្តិល្អក្តី មិនមានសេចក្តីប្រព្រឹត្តិល្អក្តី ឲ្យចេញចាកតំណែងនោះ ក្នុងទីដែននោះ បានដែរឬ។ បពិត្រលោកម្ចាស់ដ៏ចំរើន ដែន
ID: 636830322988033361
ទៅកាន់ទំព័រ៖