ព្រះត្រៃបិដក ភាគ ២៤

របស់​ព្រះបាទ​បសេនទិកោសល​ ​ត្រឹមណា​ ​មួយទៀត​ ​ព្រះបាទ​បសេនទិកោសល​ ​សោយរាជ​សម្បត្តិ​ ​ជា​ឥស្សរាធិបតី​ ​ក្នុង​ដែន​ណា​ ​ព្រះបាទ​បសេនទិកោសល​ ​អាច​ដើម្បី​ធ្វើឲ្យ​កក្រើក​ ​បណ្តេញ​ចេញ​ ​នូវ​សមណព្រាហ្មណ៍​ ​ដែល​មានបុណ្យ​ ​ឬ​ឥត​បុណ្យ​ ​ប្រព្រឹត្តិ​ល្អ​ ​ឬ​ប្រព្រឹត្តិ​អាក្រក់​ ​ឲ្យ​ចេញ​ចាក​តំណែង​នោះ​ ​ក្នុង​ទីដែន​នោះ​បាន​។​ ​បពិត្រ​សេនាបតី​ ​ទ្រង់​សំគាល់​នូវ​សេចក្តី​នោះ​ ​ថាដូចម្តេច​ ​ទី​ដែល​មិនមែន​ជា​ដែន​ ​របស់​ព្រះបាទ​បសេនទិកោសល​ត្រឹមណា​ ​មួយទៀត​ ​ព្រះបាទ​បសេនទិកោសល​ ​មិនបាន​សោយរាជ​សម្បត្តិ​ ​ជា​ឥស្សរាធិបតី​ ​ក្នុង​ដែន​ណា​ ​ព្រះបាទ​បសេនទិកោសល​ ​អាច​ដើម្បី​ធ្វើឲ្យ​កក្រើក​ ​បណ្តេញ​នូវ​សមណព្រាហ្មណ៍​ ​ដែល​មានបុណ្យ​ ​ឬ​ឥត​បុណ្យ​ ​ប្រព្រឹត្តិ​ល្អ​ ​ឬ​ប្រព្រឹត្តិ​អាក្រក់​ ​ឲ្យ​ចេញ​ចាក​តំណែង​នោះ​ ​បាន​ដែរ​ឬ​។​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​ទី​ដែល​មិនមែន​ជា​ដែន​ ​របស់​ព្រះបាទ​បសេនទិកោសល​ត្រឹមណា​ ​មួយទៀត​ ​ព្រះបាទ​បសេនទិកោសល​ ​មិនបាន​សោយរាជ​សម្បត្តិ​ ​ជា​ឥស្សរាធិបតី​ ​ក្នុង​ដែន​ណា​ ​
ថយ | ទំព័រទី ៥០២ | បន្ទាប់
ID: 636830323230877251
ទៅកាន់ទំព័រ៖