ព្រះត្រៃបិដក ភាគ ២៤
មិនអាចដើម្បីមើលឃើញ នូវពួកទេវតាទាំងនោះឃើញទេ នឹងទៅបំបរបង់ ឬបណ្តេញ (ទេវតាទាំងនោះ) ឲ្យចេញចាកទីឯណាបាន។ គ្រានោះ ព្រះបាទបសេនទិកោសល ទូលសួរទៅព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុនេះឈ្មោះអ្វី ព្រះមានព្រះភាគត្រាស់ថា បពិត្រមហារាជ ឈ្មោះអានន្ទ។
[៣៤៣] ព្រះរាជាមានព្រះឱង្ការថា អើហ្ន៎ ព្រះអានន្ទទេតើ អើហ្ន៎ រូបព្រះអានន្ទទេតើ បពិត្រលោកម្ចាស់ដ៏ចំរើន ព្រះអានន្ទមានអាយុ ចេះសំដែងពាក្យសមគួរដល់ហេតុ បពិត្រលោកម្ចាស់ដ៏ចំរើន ព្រះអានន្ទមានអាយុ ចេះសំដែងពាក្យប្រព្រឹត្តទៅ មួយអន្លើដោយហេតុ បពិត្រលោកម្ចាស់ដ៏ចំរើន ចុះព្រហ្មមានដែរឬ។ ព្រះអានន្ទថ្វាយព្រះពរថា បពិត្រមហារាជ ហេតុអ្វីបានជាព្រះអង្គ មានព្រះឱង្ការសួរ យ៉ាងនេះថា បពិត្រលោកម្ចាស់ដ៏ចំរើន ព្រហ្មមានដែរឬ។ បពិត្រលោកម្ចាស់ដ៏ចំរើន បើព្រហ្មនោះមានមែន មុខជានឹងមកកាន់អត្តភាពជាមនុស្សនេះមិនខានទេ បើមិនមានទេ មិនបានមកកាន់អត្តភាពជាមនុស្សនេះឡើយ។ បពិត្រមហារាជ បើព្រហ្មណា មានសេចក្តីព្យាបាទ ព្រហ្មនោះ ទើបមកកាន់អត្តភាពជាមនុស្សនេះ ព្រហ្មណា មិនមានសេចក្តីព្យាបាទទេ ព្រហ្មនោះ មិនបានមកកាន់អត្តភាពជាមនុស្សនេះទេ។
ID: 636830323789549206
ទៅកាន់ទំព័រ៖