ព្រះត្រៃបិដក ភាគ ២៤
លំដាប់នោះ មានបុរសម្នាក់ ក្រាបបង្គំទូលព្រះបាទបសេនទិកោសល ដូច្នេះថា បពិត្រមហារាជ សញ្ជយព្រាហ្មណ៍ ជាអាកាសគោត្រ មកដល់ហើយ។ ទើបព្រះបាទបសេនទិកោសល មានព្រះឱង្ការ ទៅនឹងសញ្ជយព្រាហ្មណ៍ ជាអាកាសគោត្រ ដូច្នេះថា ម្នាលព្រាហ្មណ៍ នរណាហ្ន៎ អាចពោលនូវកថាវត្ថុនេះ ក្នុងខាងក្នុងនៃបូរី របស់ស្តេចបាន។ សញ្ជយព្រាហ្មណ៍ ជាអាកាសគោត្រ ក្រាបបង្គំទូលថា បពិត្រមហារាជ មានតែវិឌូឌភសេនាបតី។ ឯវិឌូឌភសេនាបតី ពោលយ៉ាងនេះថា បពិត្រមហារាជ មានតែសញ្ជយព្រាហ្មណ៍ ជាអាកាសគោត្រ។ គ្រានោះ មានបុរសម្នាក់ទៀត បានក្រាបបង្គំទូលព្រះបាទបសេនទិកោសល ដូច្នេះថា បពិត្រមហារាជ កាលនេះគួរស្តេចយាងហើយ។
[៣៤៤] លំដាប់នោះ ព្រះបាទបសេនទិកោសល បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំបានទូលសួរ នូវសព្វញ្ញុតញ្ញាណ នឹងព្រះមានព្រះភាគហើយ ព្រះមានព្រះភាគ ក៏បានព្យាករ នូវសព្វញ្ញុតញ្ញាណ ការព្យាករនោះ គាប់ចិត្តផង គួរដល់យើងខ្ញុំផង យើងខ្ញុំបានត្រេកអរ ដោយការព្យាករនោះ បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំ បានទូលសួរ នូវសេចក្តីស្អាត នៃវណ្ណទាំង៤ នឹងព្រះមានព្រះភាគហើយ ព្រះមានព្រះភាគ ក៏បានព្យាករ នូវសេចក្តីស្អាត
ID: 636830324098866897
ទៅកាន់ទំព័រ៖