ព្រះត្រៃបិដក ភាគ ២៤

នៃ​វណ្ណ​ទាំង៤ហើយ​ ​ការព្យាករណ៍​នោះ​ ​គាប់ចិត្ត​ផង​ ​គួរ​ដល់​យើងខ្ញុំ​ផង​ ​យើងខ្ញុំ​រីករាយ​ ​ដោយ​ការព្យាករណ៍​នោះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​យើងខ្ញុំ​ ​បាន​សួរ​នូវ​ពួក​ទេវតា​ជាធំ​ ​នឹង​ព្រះមានព្រះភាគ​ហើយ​ ​ព្រះមានព្រះភាគ​ ​ក៏បាន​ព្យាករ​ ​នូវ​ពួក​ទេវតា​ជាធំ​ ​ការព្យាករណ៍​នោះ​ ​គាប់ចិត្ត​ផង​ ​គួរ​ដល់​យើងខ្ញុំ​ផង​ ​យើងខ្ញុំ​បាន​ត្រេកអរ​ ​ដោយ​ការព្យាករណ៍​នោះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​យើងខ្ញុំ​ ​បាន​ទូល​សួរ​នូវ​ព្រហ្ម​ជាធំ​ ​នឹង​ព្រះមានព្រះភាគ​ហើយ​ ​ព្រះមានព្រះភាគ​ ​ក៏បាន​ព្យាករ​ ​នូវ​ព្រហ្ម​ជាធំ​ ​ការព្យាករណ៍​នោះ​ ​គាប់ចិត្ត​ផង​ ​គួរ​ដល់​យើងខ្ញុំ​ផង​ ​យើងខ្ញុំ​បាន​ត្រេកអរ​ ​ដោយ​ការព្យាករណ៍​នោះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មួយទៀត​ ​យើងខ្ញុំ​ ​បាន​ទូល​សួរ​នូវ​ហេ​តុ​ណាៗ​ ​នឹង​ព្រះមានព្រះភាគ​ ​ព្រះមានព្រះភាគ​ ​ក៏បាន​ព្យាករ​ ​នូវ​ហេ​តុ​នោះ​ៗ​ ​ការព្យាករណ៍​នោះ​ ​គាប់ចិត្ត​ផង​ ​គួរ​ដល់​យើងខ្ញុំ​ផង​ ​យើងខ្ញុំ​បាន​ត្រេកអរ​ ​ដោយ​ការព្យាករណ៍​នោះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឥឡូវ​យើងខ្ញុំ​មាន​កិច្ច​ច្រើន​ ​មានការ​ងារ​ដែល​ត្រូវ​ធ្វើ​ច្រើន​ ​យើងខ្ញុំ​សូម​ថ្វាយបង្គំលា​ត្រឡប់ទៅវិញ​។​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​បពិត្រមហារាជ​ ​សូម​ព្រះអង្គ​ ​សំគាល់​នូវ​កាល​ដ៏​គួរ​ ​ក្នុង​កាល​ឥឡូវនេះ​ចុះ​។​ ​
ថយ | ទំព័រទី ៥០៦ | បន្ទាប់
ID: 636830324357421686
ទៅកាន់ទំព័រ៖