ព្រះត្រៃបិដក ភាគ ២៤

លំដាប់នោះ​ ​ព្រះបាទ​បសេនទិកោសល​ ​ទ្រង់​សព្វ​ព្រះរាជហឫទ័យ​ ​រីករាយ​ចំពោះ​ភាសិត​ ​របស់​ព្រះមានព្រះភាគ​ ​ហើយ​ក្រោក​ចាក​អាសនៈ​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ដោយ​គោរព​ ​ធ្វើ​ប្រទក្សិណ​ ​ហើយ​ស្តេច​ចេញទៅ​។​

​ចប់​ ​ក​ណ្ណ​ក​ត្ថ​ល​សូត្រ​ ​ទី១០​។​
​ចប់​ ​រាជ​វគ្គ​ ​ទី៤​។​
​ឧទ្ទាន​ ​នៃ​រាជ​វគ្គ​នោះ​ ​គឺ​


​ជោតិ​សហាយ​ក​(​១​)​ ​សូត្រ១​ ​រដ្ឋបាល​សូត្រ​ ​១​ ​មឃ​ទេ​វម្ព​សូត្រ​ ​១​ ​មធុរ​សូត្រ​ ​១​ ​ពោធិ​រាជកុមារ​សូត្រ​ ​១​ ​អង្គុលិមាល​សូត្រ​ ​១​ ​(​បិយ​ជាតិក​សូត្រ​ ​១​ ​ពា​ហិ​តិ​យសូ​ត្រ​ ​១​)​ ​ធម្មចេតិយ​សូត្រ​ ​១​ ​ក​ណ្ណ​ក​ត្ថ​ល​សូត្រ​ ​១​ ​គ្រប់​ជា១០សូត្រ​។​

​(​១​)​ ​ក្នុង​សូត្រ​ ​ឈ្មោះថា​ ​ឃ​ដិ​ការសូត្រ​ ​តែ​ដល់​មក​ក្នុង​ឧទ្ទាន​ ​ឈ្មោះថា​ ​ជោតិ​សហាយ​ក​សូត្រ​វិញ​ ​លោក​ឲ្យ​ឈ្មោះ​តាម​រឿង​ ​ព្រោះ​ស្មូនឆ្នាំង​ឈ្មោះ​ឃ​ដិ​ការ​ ​ជា​សំឡាញ់​របស់​ជោតិ​បាល​មាណព​។​
ថយ | ទំព័រទី ៥០៧
ID: 636830325296205381
ទៅកាន់ទំព័រ៖