ព្រះត្រៃបិដក ភាគ ២៤

ពួក​ ​គឺ​សមណព្រាហ្មណ៍​ ​ដែល​មាន​វាទៈ​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​យ៉ាងនេះ​ថា​ ​របស់​ទាំងអស់​ ​មិន​គួរ​ដល់​អាត្មាអញ​ពួក១​ ​សមណព្រាហ្មណ៍​ដែល​មាន​វាទៈ​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​យ៉ាងនេះ​ថា​ ​របស់​ខ្លះ​ ​គួរ​ដល់​អាត្មាអញ​ ​របស់​ខ្លះ​ ​មិន​គួរ​ដល់​អាត្មាអញ​ពួក១​ ​អាត្មាអញ​ ​នឹង​ប្រកាន់​ខុស​ ​ចាក​សមណព្រាហ្មណ៍​ទាំងពីរ​ពួក​នេះឯង​។​ ​កាលបើ​ប្រកាន់​ខុស​យ៉ាងនេះ​មាន​ហើយ​ ​ការទាស់ទែង​គ្នា​ក៏​មាន​ ​កាល​ការទាស់ទែង​គ្នា​មាន​ហើយ​ ​សេចក្តី​គុំគួន​គ្នា​ក៏​មាន​ ​កាល​សេចក្តី​គុំគួន​គ្នា​មាន​ហើយ​ ​សេចក្តី​បៀតបៀន​គ្នា​ក៏​មាន​។​ ​កាល​វិញ្ញូ​បុរស​នោះ​ ​ពិចារណា​ឃើញច្បាស់​ ​នូវ​សេចក្តី​ប្រកាន់​ខុស​ ​សេចក្តី​ទាស់ទែងគ្នា​ ​សេចក្តី​គុំគួន​គ្នា​ ​និង​សេចក្តី​បៀតបៀន​ ​(​ថា​ជា​ទោស​មាន​)​ ​ក្នុង​ខ្លួន​ ​ដោយ​ប្រការ​ដូច្នេះហើយ​ ​ក៏​លះបង់​ទិដ្ឋិ​នោះ​ចេញ​ផង​ ​មិនបាន​ប្រកាន់ទិដ្ឋិ​ឯទៀត​ផង​។​ ​ការ​លះបង់​នូវ​ទិដ្ឋិ​ទាំង​នុ៎ះ​ ​តែង​មាន​ដោយ​ប្រការ​យ៉ាងនេះ​ ​ការ​រលាស់ចោល​ ​នូវ​ទិដ្ឋិ​ទាំងនោះ​ ​តែង​មាន​ ​ដោយ​ប្រការ​យ៉ាងនេះ​។​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​ក្នុង​ទិដ្ឋិ​អម្បាល​នោះ​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​មាន​វាទៈ​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​យ៉ាងនេះ​ថា​ ​របស់​ទាំងអស់​ ​មិន​គួរ​ដល់​អាត្មាអញ​ ​វិញ្ញូ​បុរស​ ​តែង​ពិចារណា​ឃើញ​ ​ក្នុង​ទិដ្ឋិ​នោះ​ ​យ៉ាង​
ថយ | ទំព័រទី ៥២ | បន្ទាប់
ID: 636830158441369899
ទៅកាន់ទំព័រ៖