ព្រះត្រៃបិដក ភាគ ២៤

និង​សេចក្តី​បៀតបៀន​ ​(​ថា​ជា​ទោស​ ​មាន​)​ ​ក្នុង​ខ្លួន​ ​ដោយ​ប្រការ​ដូច្នេះហើយ​ ​ក៏​លះបង់​ ​នូវ​ទិដ្ឋិ​នោះ​ចេញ​ផង​ ​មិន​ប្រកាន់ទិដ្ឋិ​ឯទៀត​ផង​។​ ​ការ​លះបង់​ ​នូវ​ទិដ្ឋិ​ទាំង​នុ៎ះ​ ​តែង​មាន​ដោយ​ប្រការ​យ៉ាងនេះ​ ​ការ​រលាស់ចោល​ ​នូវ​ទិដ្ឋិ​ទាំងនោះ​ ​តែង​មាន​ដោយ​ប្រការ​យ៉ាងនេះ​។​
 [​៣៣​]​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​ក៏​ឯ​កាយ​នេះ​ ​មាន​រូប​ជាទី​ប្រជុំ​នៃ​មហាភូត​ទាំង៤​ ​(​ដី​ ​ទឹក​ ​ភ្លើង​ ​ខ្យល់​)​ ​កើតមក​អំពី​មាតាបិតា​ ​ចំរើន​ឡើង​ដោយ​បាយ​ ​និង​នំ​កុម្មាស​ ​មានការ​មិន​ទៀង​ ​មានការ​គក់ច្របាច់​ ​ការ​ដុសខាត់​មន្ទិល​ ​ក្លិនស្អុយ​ ​ការ​បែកធ្លាយ​នឹង​ការ​រាត់រាយ​ទៅ​ ​ជា​ធម្មតា​ ​បុគ្គល​ ​គួរ​ពិចារណា​ឃើញច្បាស់​ ​ដោយ​សភាព​ជា​របស់​មិន​ទៀង​ ​ជា​ទុក្ខ​ ​ជា​រោគ​ ​ថា​បីដូច​ជា​បូស​ ​ថា​បីដូច​ជា​កូនសរ​ ​ជា​សេចក្តី​លំបាក​ ​ជា​ជម្ងឺ​ ​ជា​របស់​អ្នកដទៃ​ ​ជា​របស់​វិនាស​សាបសូន្យ​ ​មិនមែន​ខ្លួនប្រាណ​។​ ​កាល​បុគ្គល​នោះ​ ​ពិចារណា​ឃើញច្បាស់​ ​នូវ​កាយ​នេះ​ថា​ ​ជា​របស់​មិន​ទៀង​ ​ជា​ទុក្ខ​ ​ជា​រោគ​ ​ថា​បីដូច​ជា​បូស​ ​ថា​បីដូច​ជា​កូនសរ​ ​ជា​សេចក្តី​លំបាក​ ​ជា​ជម្ងឺ​ ​ជា​របស់​អ្នកដទៃ​ ​ជា​របស់​វិនាស​សាបសូន្យ​ ​មិនមែន​ខ្លួនប្រាណ​ ​សេចក្តី​ប្រាថ្នា​ក្នុង​កាយ​ ​និង​សេចក្តី​អាល័យ​កាយ​ ​ទាំង​កិលេស​ ​ដែល​ប្រព្រឹត្តទៅ​ ​តាម​កាយ​ណា​ ​កិលេស​តណ្ហា​នោះ​ ​គេ​ក៏​លះបង់​បាន​។​
ថយ | ទំព័រទី ៥៥ | បន្ទាប់
ID: 636830159162421141
ទៅកាន់ទំព័រ៖