ព្រះត្រៃបិដក ភាគ ២៤

 [​៣៤​]​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​វេទនា​នេះ​ ​មាន៣ប្រការ​គឺ​ ​សុខវេទនា១​ ​ទុក្ខវេទនា១​ ​អ​ទុ​ក្ខម​សុខវេទនា១​។​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​សម័យ​ណា​ ​បុគ្គល​ទទួល​សុខវេទនា​ ​សម័យ​នោះ​ ​មិន​ទទួល​ទុក្ខវេទនា​ ​មិន​ទទួល​អ​ទុ​ក្ខម​សុខវេទនា​ទេ​ ​ក្នុង​សម័យ​នោះ​ ​ទទួល​ចំពោះតែ​សុខវេទនា​។​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​សម័យ​ណា​ ​បុគ្គល​ទទួល​ទុក្ខវេទនា​ ​សម័យ​នោះ​ ​មិន​ទទួល​សុខវេទនា​ ​មិន​ទទួល​អ​ទុ​ក្ខម​សុខវេទនា​ទេ​ ​សម័យ​នោះ​ ​ទទួល​ចំពោះតែ​ទុក្ខវេទនា​។​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​សម័យ​ណា​ ​បុគ្គល​ទទួល​អ​ទុ​ក្ខម​សុខវេទនា​ ​សម័យ​នោះ​ ​មិន​ទទួល​សុខវេទនា​ ​មិន​ទទួល​ទុក្ខវេទនា​ទេ​ ​សម័យ​នោះ​ ​ទទួល​ចំពោះតែ​អ​ទុ​ក្ខម​សុខវេទនា​។​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​សុខវេទនា​ជា​របស់​មិន​ទៀង​ ​ជា​របស់​ដែល​សង្ខារ​តាក់តែង​កើតឡើង​ហើយ​ ​មាន​កិរិយា​អស់​ទៅ​ ​និង​សូន្យ​ទៅជាធម្មតា​ ​មាន​កិរិយា​ក្លាយ​ទៅ​ ​ទាំង​មាន​កិរិយា​រលត់​ទៅវិញ​ ​ជា​ធម្មតា​។​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​ទុក្ខវេទនា​ ​ក៏​ជា​របស់​មិន​ទៀង​ ​ជា​របស់​ដែល​សង្ខារ​តាក់តែង​កើតឡើង​ហើយ​ ​តែង​អស់​ទៅ​ ​និង​សូន្យ​ទៅជាធម្មតា​ ​មាន​កិរិយា​ក្លាយ​ទៅ​ ​
ថយ | ទំព័រទី ៥៦ | បន្ទាប់
ID: 636830159402324863
ទៅកាន់ទំព័រ៖