ព្រះត្រៃបិដក ភាគ ២៤

 [​៣៥​]​ ​សម័យ​នោះ​ឯង​ ​ព្រះ​សារីបុត្រ​មាន​អាយុ​ ​គង់​ខាង​ព្រះ​ប្រឹស្តាង្គ​នៃ​ព្រះមានព្រះភាគ​ ​បក់​ថ្វាយព្រះ​មាន​ព្រះ​ភាគ​។​ ​ក្នុង​លំដាប់នោះ​ ​ព្រះ​សារីបុត្រ​មាន​អាយុ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​បានឮ​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ការ​លះបង់​នូវ​ពួក​ធម៌​នោះ​ៗ​ ​ដោយ​ប្រាជ្ញា​ ​ដ៏​ក្រៃលែង​ ​ដល់​យើង​ទាំងឡាយ​ ​បានឮ​ថា​ ​ព្រះ​សុគត​ ​ទ្រង់​ត្រាស់​ការ​រលាស់ចោល​ ​នូវ​ពួក​ធម៌​នោះ​ៗ​ ​ដោយ​ប្រាជ្ញា​ ​ដ៏​ក្រៃលែង​ ​ដល់​យើង​ទាំងឡាយ​។​ ​កាល​ព្រះ​សារីបុត្រ​មាន​អាយុ​ ​កំពុង​ពិចារណា​ហេតុនេះ​ ​ស្រាប់តែ​ចិត្ត​លោក​ក៏​ផុត​ស្រឡះ​ចាក​អាសវៈ​ទាំងឡាយ​ ​ព្រោះ​មិន​ប្រកាន់​មាំ​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​ធម្មចក្ខុ​ ​ដែល​ប្រាសចាក​ធូលី​ ​ប្រាសចាក​មន្ទិល​ ​បាន​កើតឡើង​ហើយ​ ​ដល់​ទី​ឃ​ន​ខ​បរិ​ព្វា​ជ​កថា​ ​ធម្មជាតិ​អ្វីមួយ​ ​មាន​សេចក្តី​កើតឡើង​ជា​ធម្មតា​ ​ធម្មជាតិ​ទាំងអស់​នោះ​ ​រមែង​រលត់​ទៅវិញ​ជា​ធម្មតា​។​
 [​៣៦​]​ ​គ្រានោះ​ ​ទី​ឃ​ន​ខ​បរិ​ព្វា​ជ​ក​ ​បានឃើញ​ធម៌​ហើយ​ ​បាន​ដល់​ធម៌​ហើយ​ ​បានដឹង​ច្បាស់​នូវ​ធម៌​ហើយ​ ​មានចិត្ត​ចុះ​ស៊ប់​ក្នុង​ធម៌​ហើយ​ ​ឆ្លងផុត​សេចក្តី​សង្ស័យ​ហើយ​ ​ប្រាសចាក​សេចក្តី​ងឿងឆ្ងល់​ ​ជាហេតុ​ពោល​ថា​អ្វី​ៗ​ ​ដល់​នូវ​សេចក្តី​ក្លៀវក្លា​ ​មិន​ជឿស្តាប់​បុគ្គល​ដទៃ​ ​ក្នុង​សាសនា​របស់​ព្រះ​សាស្តា​ ​បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​
ថយ | ទំព័រទី ៥៨ | បន្ទាប់
ID: 636830159982108024
ទៅកាន់ទំព័រ៖