ព្រះត្រៃបិដក ភាគ ២៤

ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ពីរោះ​ណាស់​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ពីរោះ​ណាស់​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ធម៌​ដែល​ព្រះ​គោតម​ដ៏​ចំរើន​ ​ទ្រង់​ប្រកាស​ហើយ​ ​ដោយ​អនេកបរិយាយ​ ​យ៉ាងនេះ​ ​ដូចជា​គេ​ផ្ងារ​របស់​ ​ដែល​ផ្កាប់​ ​ឬ​បើក​បង្ហាញ​វត្ថុ​ដែល​បិទបាំង​ទុក​ ​ឬក៏​ប្រាប់ផ្លូវ​ ​ដល់​មនុស្ស​វង្វេងទិស​ ​ពុំ​នោះ​សោត​ ​ដូចជា​មនុស្ស​កាន់​ប្រទីប​ ​ទ្រោល​បំភ្លឺ​ក្នុង​ទី​ងងឹត​ ​ដោយ​គិតថា​ ​មនុស្ស​ដែល​មាន​ភ្នែក​ ​(​ភ្លឺ​)​ ​មើលឃើញ​រូប​ទាំងឡាយ​បាន​ ​ខ្ញុំ​ព្រះអង្គ​ ​សូម​ដល់​នូវ​ព្រះមានព្រះភាគ​ផង​ ​ព្រះធម៌​ផង​ ​ព្រះភិក្ខុ​សង្ឃ​ផង​ ​ជាទី​ពឹង​ទី​រលឹក​ ​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​ជ្រាប​នូវ​ខ្ញុំ​ព្រះអង្គ​ថា​ ​ជា​ឧបាសក​ ​ដល់​សរណគមន៍​ ​ស្មើដោយ​ជីវិត​ ​ចាប់ដើមតាំងពី​ថ្ងៃនេះ​ ​តទៅ​។​

​ចប់​ ​ទី​ឃ​ន​ខ​សូត្រ​ ​ទី៤​។

ថយ | ទំព័រទី ៥៩ | បន្ទាប់
ID: 636830160241472859
ទៅកាន់ទំព័រ៖