ព្រះត្រៃបិដក ភាគ ២៤
ទៅហើយ រមែងធ្វើនូវទីបំផុតទុក្ខបាន មានខ្លះដែរឬ។ ម្នាលវច្ឆៈ បុគ្គលនីមួយ ដែលជាគ្រហស្ថ មិនបានលះបង់នូវ គិហិសញ្ញោជនៈ លុះដល់រំលាងខន្ធទៅហើយ រមែងធ្វើនូវទីបំផុតទុក្ខបាន មិនមានសោះទេ។ បពិត្រព្រះគោតមដ៏ចំរើន ចុះបុគ្គលនីមួយ ដែលជាគ្រហស្ថ មិនបានលះបង់ នូវគិហិសញ្ញោជនៈ លុះដល់រំលាងខន្ធទៅ ចូលទៅកាន់ឋានសួគ៌ មានខ្លះដែរឬ។ ម្នាលវច្ឆៈ បុគ្គលទាំងឡាយណា ដែលជាគ្រហស្ថ មិនបានលះបង់ នូវគិហិសញ្ញោជនៈទេ លុះដល់រំលាងខន្ធទៅហើយ ចូលទៅកាន់ឋានសួគ៌ មិនមែនមានត្រឹមតែ ១០០ ២០០ ៣០០ ៤០០ ៥០០ នាក់ទេ តាមពិត មានច្រើនលើសប្រមាណណាស់។ បពិត្រព្រះគោតមដ៏ចំរើន បុគ្គលនីមួយ ដែលជាអាជីវក លុះដល់រំលាងខន្ធទៅ រមែងធ្វើនូវទីបំផុតទុក្ខបាន មានខ្លះដែរឬ។ ម្នាលវច្ឆៈ បុគ្គលនីមួយ ដែលជាអាជីវក លុះដល់រំលាងខន្ធទៅហើយ រមែងធ្វើនូវទីបំផុតទុក្ខបាន មិនមានសោះទេ។ បពិត្រព្រះគោតមដ៏ចំរើន ចុះបុគ្គលនីមួយ ដែលជាអាជីវក លុះដល់រំលាងខន្ធទៅ ចូលទៅកាន់ឋានសួគ៌ មានដែរឬ។ ម្នាលវច្ឆៈ រាប់អំពីភទ្ទកប្បនេះឡើងទៅ ៩១កប្ប តថាគត នឹករកមិនឃើញ នូវអាជីវកណាមួយ ដែលចូលទៅកាន់ឋានសួគ៌ទេ វៀរ
ID: 636830146218180773
ទៅកាន់ទំព័រ៖