ព្រះត្រៃបិដក ភាគ ២៤

មា​គ​ណ្ឌិ​យសូ​ត្រ​ ​ទី៥​


 ​[​៣៧​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ស្តេច​គង់​លើ​កម្រាល​ស្មៅ​ ​ក្នុង​រោង​សម្រាប់​បូជា​ភ្លើង​ ​របស់​ព្រាហ្មណ៍​ឈ្មោះ​ ​ភារ​ទ្វា​ជ​គោត្ត​ ​ក្នុង​កម្មា​ស​ធម្ម​និគម​ ​របស់​ពួក​ជន​កុរុ​ ​ក្នុង​ដែន​កុរុ​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ស្បង់​ ​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​ហើយ​ស្តេច​ចូល​ទៅ​កាន់​កម្មា​ស​ធម្ម​និគម​ ​ដើម្បី​បិណ្ឌបាត​ ​ក្នុង​បុព្វណ្ហសម័យ​។​ ​លុះ​ចូល​ទៅ​បិណ្ឌបាត​ ​ក្នុង​កម្មា​ស​ធម្ម​និគម​ហើយ​ ​ត្រឡប់​មក​ពី​បិណ្ឌបាត​ ​ក្នុង​បច្ឆាភត្ត​ ​ក៏​ស្តេច​តម្រង់​ចូល​ទៅកាន់​ដងព្រៃ​មួយ​ ​ទ្រង់​អាស្រ័យ​ដងព្រៃ​នោះ​ ​ដើម្បី​សម្រាក​ក្នុង​វេលា​ថ្ងៃ​ ​ហើយ​គង់​ទៀប​គល់ឈើ​មួយ​ដើម​ ​ក្នុង​វេលា​ថ្ងៃ​។​
 ​[​៣៨​]​ ​គ្រានោះ​ ​មា​គ​ណ្ឌិយ​បរិ​ព្វា​ជ​ក​ ​កំពុង​ចង្ក្រម​ត្រាច់​ដើរទៅ​មក​ ​ដើម្បី​សម្រាក​កំឡាំង​ស្មង​ ​ក៏​ចូល​ទៅកាន់​រោង​ ​សម្រាប់​បូជា​ភ្លើង​ ​របស់​ភារ​ទ្វា​ជ​គោត្ត​ព្រាហ្មណ៍​។​ ​មា​គ​ណ្ឌិយ​បរិ​ព្វា​ជ​ក​ ​បានឃើញ​កម្រាល​ស្មៅ​ ​ក្នុង​រោង​សម្រាប់​បូជា​ភ្លើង​ ​របស់​ភារ​ទ្វា​ជ​គោត្ត​ព្រាហ្មណ៍​ ​លុះ​ឃើញ​ហើយ​ ​ទើប​និយាយ​នឹង​ភារ​ទ្វា​ជ​គោត្ត​ព្រាហ្មណ៍​ ​យ៉ាងនេះ​ថា​
ថយ | ទំព័រទី ៦០ | បន្ទាប់
ID: 636830160746591750
ទៅកាន់ទំព័រ៖