ព្រះត្រៃបិដក ភាគ ២៤

ម្នាល​មា​គ​ណ្ឌិយៈ​ ​អ្នកឯង​ត្រូវ​រក្សា​សំដី​នេះ​(​១​)​ ​ម្នាល​មា​គ​ណ្ឌិយៈ​ ​អ្នកឯង​ត្រូវ​រក្សា​នូវ​វាចា​នេះ​(​២​)​ ​ដ្បិត​ពួក​ខត្តិយ​បណ្ឌិត​ ​ព្រាហ្មណ​បណ្ឌិត​ ​គហបតិ​បណ្ឌិត​ ​និង​ពួក​សមណ​បណ្ឌិត​ជាច្រើន​ ​បាន​នាំគ្នា​ជ្រះថ្លា​ ​ចំពោះ​ព្រះសមណគោតម​អង្គ​នោះ​ ​ព្រះអង្គ​ទ្រង់​ណែនាំ​ ​ក្នុង​ធម៌​ជាកុសល​ ​ជា​គ្រឿង​ចេញទៅ​ដ៏​ប្រសើរ​។​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​ប្រសិនបើ​យើង​គប្បី​ឃើញ​ ​ព្រះ​គោតម​ដ៏​ចំរើន​អង្គ​នោះ​ ​ក្នុង​ទី​ចំពោះ​ព្រះ​ភក្ត្រ​សោត​ ​យើង​គប្បី​និយាយ​នឹង​លោក​ ​ក្នុង​ទី​ចំពោះ​ព្រះ​ភក្ត្រ​ថា​ ​ព្រះសមណគោតម​ ​កំចាត់​បង់​នូវ​សេចក្តី​ចំរើន​ដូច្នេះ​ ​សេចក្តី​នោះ​ ​ព្រោះ​ហេតុអ្វី​ ​ព្រោះ​ចុះសម្រុង​គ្នា​នឹង​សូត្រ​របស់​យើង​យ៉ាងនេះ​។​ ​ប្រសិនបើ​សេចក្តី​នោះ​ ​មិន​ទទឹងទាស់​ដល់​មា​គ​ណ្ឌិយៈ​ទេ​ ​ខ្ញុំ​នឹង​ក្រាបទូល​ ​ចំពោះ​ព្រះសមណគោតម​ ​អង្គ​នោះ​។​ ​ភារ​ទ្វា​ជៈ​ដ៏​ចំរើន​ ​គប្បី​មាន​សេចក្តី​ខ្វល់ខ្វាយ​តិច​ ​ខ្ញុំ​និយាយ​ផ្តើម​រួចហើយ​ ​ត្រូវ​និយាយ​នឹង​ព្រះ​គោតម​នោះ​ទៀត​ចុះ​។​
​(​១​)​ ​ត្រូវ​រក្សា​សំដី​នេះ​ ​ត្រូវ​រក្សា​វាចា​នេះ​ ​បាន​សេចក្តី​ថា​ ​កុំ​និយាយ​។​ ​(​២​)​ ​ត្រូវ​រក្សា​សំដី​នេះ​ ​ត្រូវ​រក្សា​វាចា​នេះ​ ​បាន​សេចក្តី​ថា​ ​កុំ​និយាយ​។​
ថយ | ទំព័រទី ៦២ | បន្ទាប់
ID: 636830161868745934
ទៅកាន់ទំព័រ៖