ព្រះត្រៃបិដក ភាគ ២៤
ម្នាលមាគណ្ឌិយៈ ពាក្យដែលអ្នកឯងពោលថា ព្រះសមណគោតម ជាអ្នកកំចាត់បង់ នូវសេចក្តីចំរើន ដូច្នេះ ត្រូវត្រង់ហេតុនុ៎ះទេតើ។ បពិត្រព្រះគោតមដ៏ចំរើន ពាក្យដែលខ្ញុំព្រះអង្គ បានពោលថា ព្រះសមណគោតម ជាអ្នកកំចាត់បង់ នូវសេចក្តីចំរើន ដូច្នេះ ត្រូវត្រង់ហេតុនុ៎ះមែនហើយ សេចក្តីនោះ ព្រោះហេតុអ្វី ព្រោះចុះសម្រុងគ្នា នឹងសូត្ររបស់យើង យ៉ាងនេះ។ ម្នាលមាគណ្ឌិយៈ ត្រចៀក មានសំឡេងជាទីរីករាយ។បេ។ ម្នាលមាគណ្ឌិយៈ ច្រមុះ មានក្លិនជាទីរីករាយ... ម្នាលមាគណ្ឌិយៈ អណ្តាត មានរសជាទីរីករាយ ត្រេកអរក្នុងរស មានរសជាទីត្រេកត្រអាល អណ្តាតនោះ ព្រះតថាគត បានទូន្មាន គ្រប់គ្រង រក្សា សង្រួមរួចហើយ មួយយ៉ាងទៀត ព្រះតថាគត បានសំដែងធម៌ ដើម្បីសង្រួមអណ្តាតនោះ ម្នាលមាគណ្ឌិយៈ ពាក្យដែលអ្នកឯងពោលថា ព្រះសមណគោតម ជាអ្នកកំចាត់បង់ នូវសេចក្តីចំរើន ដូច្នេះ ត្រូវត្រង់ហេតុនុ៎ះទេតើ។ បពិត្រព្រះគោតមដ៏ចំរើន ពាក្យដែលខ្ញុំព្រះអង្គពោលថា ព្រះសមណគោតម ជាអ្នកកំចាត់បង់ នូវសេចក្តីចំរើន ដូច្នេះ ត្រូវត្រង់ហេតុនុ៎ះមែនហើយ សេចក្តីនោះ ព្រោះហេតុអ្វី ព្រោះថាចុះសម្រុងគ្នា នឹងសូត្ររបស់យើងយ៉ាងនេះ។ ម្នាលមាគណ្ឌិយៈ កាយ មានផោដ្ឋព្វៈជាទីរីករាយ។បេ។ ម្នាលមាគណ្ឌិយៈ
ID: 636830162691602999
ទៅកាន់ទំព័រ៖