ព្រះត្រៃបិដក ភាគ ២៤
សម្រាន្តនៅ ម្នាលមាគណ្ឌិយៈ ចុះអ្នកឯង គប្បីថាឲ្យបុគ្គលនេះដូចម្តេច។ បពិត្រព្រះគោតមដ៏ចំរើន ឥតមានថាអ្វីកើតទេ។ ម្នាលមាគណ្ឌិយៈ អ្នកសំគាល់ហេតុនោះ ថាដូចម្តេច បុគ្គលពួកខ្លះ ក្នុងលោកនេះ (ធ្លាប់ឲ្យគេបំរើ) ដោយសំឡេងទាំងឡាយ ដែលគប្បីដឹង ដោយត្រចៀក។បេ។ ដោយក្លិនទាំងឡាយ ដែលគប្បីដឹង ដោយច្រមុះ... ដោយរសទាំងឡាយ ដែលគប្បីដឹង ដោយអណ្តាត... ធ្លាប់ឲ្យគេបម្រើ ដោយផោដ្ឋព្វៈទាំងឡាយ ដែលគប្បីដឹង ដោយកាយ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរជាទីរីករាយ លុះគ្រាក្រោយមក បុគ្គលនោះ ដឹងច្បាស់នូវហេតុ ដែលនាំឲ្យកើតឡើងផង នូវសេចក្តីវិនាសផង នូវសេចក្តីត្រេកអរផង នូវទោសផង នូវធម៌ជាគ្រឿងរលាស់ចេញផង សុទ្ធតែសម្រាប់ផោដ្ឋព្វៈទាំងឡាយ តាមសេចក្តីពិត ហើយ ក៏លះបង់ នូវសេចក្តីប្រាថ្នា ក្នុងផោដ្ឋព្វៈ បន្ទោបង់ នូវសេចក្តីក្តៅក្រហាយ ក្នុងផោដ្ឋព្វៈ ប្រាសចាកសេចក្តីស្រេកឃ្លាន មានចិត្តស្ងប់រម្ងាប់ តាំងនៅក្នុងសន្តាន សម្រាន្តនៅ ម្នាលមាគណ្ឌិយៈ ចុះអ្នកឯង គប្បីថាឲ្យបុគ្គលនេះ ដូចម្តេច។ បពិត្រព្រះគោតមដ៏ចំរើន ឥតមានថាអ្វីកើតទេ។
ID: 636830163157559650
ទៅកាន់ទំព័រ៖