ព្រះត្រៃបិដក ភាគ ២៤

 [​៤២​]​ ​ម្នាល​មា​គ​ណ្ឌិយៈ​ ​កាលពីដើម​ ​តថាគត​នៅជា​គ្រហស្ថ​ ​ក៏​ធ្លាប់​ឆ្អែតឆ្អន់​ ​មូល​មិត្ត​ ​ឲ្យ​គេ​បម្រើ​ ​ដោយ​កាមគុណ​ទាំង៥​ ​គឺ​រូប​ ​ដែល​គប្បី​ដឹង​ដោយ​ចក្ខុ​ ​ជាទី​ប្រាថ្នា​ ​ជាទី​ត្រេកអរ​ ​ជាទី​ពេញចិត្ត​ ​មាន​សភាព​គួរ​ស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរ​រីករាយ​ ​សំឡេង​ដែល​គប្បី​ដឹង​ ​ដោយ​ត្រចៀក​។​បេ​។​ ​ក្លិន​ដែល​គប្បី​ដឹង​ដោយ​ច្រមុះ​.​.​.​ ​រស​ដែល​គប្បី​ដឹង​ដោយ​អណ្តាត​.​.​.​ ​ផោដ្ឋព្វៈ​ ​ដែល​គប្បី​ដឹង​ដោយ​កាយ​ ​ជាទី​ប្រាថ្នា​ ​ជាទី​ត្រេកអរ​ ​ជាទី​ពេញចិត្ត​ ​មាន​សភាព​គួរ​ស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរ​ជាទី​រីករាយ​។​ ​ម្នាល​មា​គ​ណ្ឌិយៈ​ ​តថាគត​នោះ​ ​មាន​ប្រាសាទ៣ខ្នង​ ​ប្រាសាទ​មួយ​ ​សម្រាប់​នៅក្នុង​រដូវភ្លៀង​ ​ប្រាសាទ​មួយ​ ​សម្រាប់​នៅក្នុង​រដូវរងា​ ​ប្រាសាទ​មួយ​ ​សម្រាប់​នៅក្នុង​រដូវ​ក្តៅ​។​ ​ម្នាល​មា​គ​ណ្ឌិយៈ​ ​តថាគត​នោះ​ ​ឲ្យ​គេ​បម្រើ​ដោយ​តន្ត្រី​ ​ដែល​ឥត​បុរស​ ​លើ​ប្រាសាទ​សម្រាប់​នៅ​ ​ក្នុង​រដូវភ្លៀង​ ​អស់៤ខែ​ ​មិនដែល​ចុះ​មក​ខាងក្រោម​សោះ​។​ ​លុះ​គ្រាក្រោយ​មក​ ​តថាគត​នោះ​ ​ដឹង​ច្បាស់​ ​នូវ​ហេតុ​ដែល​នាំឲ្យកើត​ឡើង​ផង​ ​នូវ​សេចក្តី​វិនាស​ផង​ ​នូវ​សេចក្តី​ត្រេកអរ​ផង​ ​នូវ​ទោស​ផង​ ​នូវ​ធម៌​សម្រាប់​រលាស់ចោល​ផង​ ​សុទ្ធតែ​សម្រាប់​កាម​ទាំងឡាយ​ ​តាម​សេចក្តី​ពិត​ ​ហើយក៏​លះបង់​ ​នូវ​សេចក្តី​ប្រាថ្នា​ក្នុង​កាម​ ​បន្ទោបង់​ ​នូវ​សេចក្តី​ក្តៅក្រហាយ​ ​ក្នុង​កាម​
ថយ | ទំព័រទី ៦៨ | បន្ទាប់
ID: 636830163417004489
ទៅកាន់ទំព័រ៖