ព្រះត្រៃបិដក ភាគ ២៤
ប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរជាទីរីករាយ។ គហបតីនោះ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត លុះទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ ក៏បានទៅកាន់ទេវលោក គឺឋានសួគ៌ ជាសុគតិ ជាមួយនឹងពួកទេវតាជាន់តាវត្តិង្ស។ ទេវបុត្តនោះ មានពួកស្រីអប្សរហែហម ចោមរោម ក្នុងសួននន្ទវ័ន ក្នុងទេវលោកនោះ ស្កប់ស្កល់មូលមិត្ត បម្រើដោយកាមគុណទាំង៥ដ៏ជាទិព្វ។ ទេវបុត្រនោះ គប្បីឃើញនូវគហបតី ឬគហបតិបុត្រ ដែលកំពុងស្កប់ស្កល់មូលមិត្ត បម្រើដោយកាមគុណទាំង៥។ ម្នាលមាគណ្ឌិយៈ អ្នកសំគាល់ហេតុនោះ ដូចម្តេច ចុះទេវបុត្រនោះ មានពួកស្រីអប្សរហែហម ចោមរោមក្នុងសួននន្ទវ័នស្កប់ស្កល់មូលមិត្ត បម្រើដោយកាមគុណទាំង៥ ដ៏ជាទិព្វ ហើយមកប្រាថ្នាគហបតី ឬគហបតិបុត្រឯណោះ ហើយវិលត្រឡប់មករកកាមគុណទាំង៥ ជារបស់មនុស្ស ដោយកាមជារបស់មនុស្សវិញដែរឬ។ បពិត្រព្រះគោតមដ៏ចំរើន មិនត្រឡប់មកវិញទេ សេចក្តីនោះ ព្រោះហេតុអ្វី
ID: 636830163936244188
ទៅកាន់ទំព័រ៖