ព្រះត្រៃបិដក ភាគ ២៤

បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ព្រោះ​កាម​ដ៏​ជា​ទិព្វ​ ​កន្លង​ហួស​ ​ប្រសើរ​ផុត​កាម​ជា​របស់​មនុស្ស​។​ ​យ៉ាងនេះ​មែនហើយ​ ​ម្នាល​មា​គ​ណ្ឌិយៈ​ ​កាលពីដើម​ ​តថាគត​នៅជា​គ្រហស្ថ​ ​ធ្លាប់​ស្កប់ស្កល់​មូល​មិត្ត​ ​ឲ្យ​គេ​បម្រើ​ដោយ​កាមគុណ​ទាំង៥​ ​គឺ​ដោយ​រូប​ ​ដែល​គប្បី​ដឹង​ច្បាស់​ដោយ​ចក្ខុ​ ​ជាទី​ប្រាថ្នា​ ​ជាទី​ត្រេកអរ​ ​ជាទី​ពេញចិត្ត​ ​មាន​សភាព​គួរ​ស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរ​ជាទី​រីករាយ​ ​ដោយ​សំឡេង​ ​ដែល​គប្បី​ដឹង​ដោយ​សោតៈ​។​បេ​។​ ​ដោយ​ក្លិន​ ​ដែល​គប្បី​ដឹង​ដោយ​ឃានៈ​។​បេ​។​ ​ដោយ​រស​ ​ដែល​គប្បី​ដឹង​ដោយ​ជិវ្ហា​។​បេ​។​ ​ដោយ​ផោដ្ឋព្វៈ​ ​ដែល​គប្បី​ដឹង​ដោយ​កាយ​ ​ជាទី​ប្រាថ្នា​ ​ជាទី​គាប់ចិត្ត​ ​ជាទី​ត្រេកអរ​ ​មាន​សភាព​គួរ​ស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរ​ជាទី​រីករាយ​។​ ​លុះ​គ្រាក្រោយ​មក​ ​តថាគត​នោះ​ ​ដឹង​ច្បាស់​ ​នូវ​ហេតុ​ដែល​នាំឲ្យកើត​ផង​ ​នូវ​សេចក្តី​វិនាស​ផង​ ​នូវ​សេចក្តី​ត្រេកអរ​ផង​ ​នូវ​ទោស​ផង​ ​នូវ​ធម៌​ជា​គ្រឿងរ​លាស់​ចោល​ផង​ ​សុទ្ធតែ​សម្រាប់​កាម​ទាំងឡាយ​ ​តាម​សេចក្តី​ពិតហើយ​ ​ក៏​លះបង់​នូវ​សេចក្តី​ប្រាថ្នា​ក្នុង​កាម​ ​បន្ទោបង់​នូវ​សេចក្តី​ក្តៅក្រហាយ​ក្នុង​កាម​ ​ប្រាសចាក​សេចក្តី​ស្រេកឃ្លាន​ ​មានចិត្ត​ស្ងប់​រម្ងាប់​តាំងនៅ​ក្នុង​សន្តាន​សម្រាន្ត​នៅ​។​ ​តថាគត​នោះ​ ​ឃើញ​នូវ​សត្វ​ទាំងឡាយ​ឯទៀត​ ​
ថយ | ទំព័រទី ៧១ | បន្ទាប់
ID: 636830164181898239
ទៅកាន់ទំព័រ៖