ព្រះត្រៃបិដក ភាគ ២៤

ជាទី​ត្រេកអរ​ ​ជាទី​ពេញចិត្ត​ ​មាន​សភាព​គួរ​ស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរ​ជាទី​រីករាយ​។​ ​លុះ​គ្រាក្រោយ​មក​ ​តថាគត​នោះ​ ​ដឹង​ច្បាស់​នូវ​ហេតុ​ ​ដែល​នាំឲ្យកើត​ឡើង​ផង​ ​នូវ​សេចក្តី​វិនាស​ផង​ ​នូវ​សេចក្តី​ត្រេកអរ​ផង​ ​នូវ​ទោស​ផង​ ​នូវ​ធម៌​ជា​គ្រឿងរ​លាស់​ចេញ​ផង​ ​សុទ្ធតែ​សម្រាប់​កាម​ទាំងឡាយ​ ​តាម​សេចក្តី​ពិតហើយ​ ​ក៏​លះបង់​នូវ​សេចក្តី​ប្រាថ្នា​ក្នុង​កាម​ចេញ​ ​បន្ទោបង់​នូវ​សេចក្តី​ក្តៅក្រហាយ​ក្នុង​កាម​ចេញ​ ​ប្រាសចាក​សេចក្តី​ស្រេកឃ្លាន​ ​មានចិត្ត​ស្ងប់​រម្ងាប់​ ​ក្នុង​សន្តាន​សម្រាន្ត​នៅ​។​ ​តថាគត​នោះ​ ​ឃើញ​នូវ​សត្វ​ទាំងឡាយ​ឯទៀត​ ​មិនទាន់​ប្រាសចាក​តម្រេក​ ​ក្នុង​កាម​ទាំងឡាយ​ ​ដែល​សេចក្តី​ប្រាថ្នា​កាម​ ​ក្នុង​កាម​ទាំងឡាយ​ ​កំពុង​ទំពាស៊ី​ ​កំពុង​អន្ទះអន្ទែង​ ​ដោយ​សេចក្តី​ក្តៅក្រហាយ​ព្រោះ​កាម​ ​កំពុង​សេពកាម​ ​តថាគត​នោះ​ ​ទើប​មិន​ប្រាថ្នា​ពួក​ជន​នោះ​ ​មិន​រីករាយ​ ​ក្នុង​ការ​សេពកាម​នោះ​ឡើយ​ ​សេចក្តី​នោះ​ ​ព្រោះ​ហេតុអ្វី​ ​ម្នាល​មា​គ​ណ្ឌិយៈ​ ​ព្រោះថា​ ​កាល​បុគ្គល​ត្រេកអរ​ ​ដោយ​សេចក្តី​ត្រេកអរ​ ​វៀរលែង​ចាក​កាម​ទាំងឡាយ​ ​វៀរលែង​ចាក​អកុសលធម៌​ទាំងឡាយ​ ​ទោះបី​នៅ​ប្រកាន់​សុខ​ជា​ទិព្វ​នៅឡើយ​ ​ក៏​ទៅជា​អ្នក​ថោកថយ​ ​(​ព្រោះ​ហេតុ​ដូច្នោះ​)​ ​តថាគត​ទើប​មិន​ប្រាថ្នា​ ​មិន​ត្រេកអរ​ ​ក្នុង​ការ​សេពកាម​នោះ​ឡើយ​។​
ថយ | ទំព័រទី ៧៤ | បន្ទាប់
ID: 636830164995814792
ទៅកាន់ទំព័រ៖