ព្រះត្រៃបិដក ភាគ ២៤

កំពុង​រោលរាល​ ​ដោយ​សេចក្តី​ក្តៅក្រហាយ​ព្រោះ​កាម​ ​សេព​នូវ​កាម​ទាំងឡាយ​ ​ម្នាល​មា​គ​ណ្ឌិយៈ​ ​សត្វ​ទាំងឡាយ​ ​មិនទាន់​ប្រាសចាក​តម្រេក​ ​ក្នុង​កាម​ទាំងឡាយ​ ​ដែល​សេចក្តី​ប្រាថ្នា​ ​ក្នុង​កាម​ទាំងឡាយ​ ​កំពុង​ទំពាស៊ី​ ​កំពុង​រោលរាល​ ​ដោយ​សេចក្តី​ក្តៅក្រហាយ​ព្រោះ​កាម​ ​សេព​នូវ​កាម​ទាំងឡាយ​ ​យ៉ាងណាមិញ​ ​កាមតណ្ហា​របស់​សត្វ​ទាំងឡាយ​នោះ​ ​ក៏​ចំរើន​ឡើង​ ​សត្វ​ទាំងនោះ​ ​ក៏​ក្តៅក្រហាយ​ ​ដោយ​សេចក្តី​ក្រហាយ​ព្រោះ​កាម​ ​តែថា​ ​សេចក្តី​ត្រេកអរ​ ​និង​សេចក្តី​រីករាយ​បន្តិចបន្តួច​ ​ក៏​នៅ​មាន​ ​ព្រោះ​អាស្រ័យ​នូវ​កាមគុណ​ទាំង៥​ ​ក៏​យ៉ាងនោះ​ឯង​។​
 [​៤៧​]​ ​ម្នាល​មា​គ​ណ្ឌិយៈ​ ​អ្នក​សំគាល់ហេតុ​នោះ​ ​ដូចម្តេច​ ​អ្នក​ធ្លាប់​បានឃើញ​ ​ធ្លាប់​បានឮ​ព្រះរាជា​ ​ឬ​រាជមហាមាត្យ​ ​ដែល​កំពុង​ស្កប់ស្កល់​ ​មូល​មិត្ត​ ​ឲ្យ​គេ​បម្រើ​ដោយ​កាមគុណ​ទាំង៥​ ​មិនទាន់​លះបង់​នូវ​កាមតណ្ហា​ ​មិនទាន់​បន្ទោបង់​ ​នូវ​សេចក្តី​ក្តៅក្រហាយ​ព្រោះ​កាម​ ​ហើយ​ប្រាសចាក​សេច​ក្តី​សេ្រ​ក​ឃ្លាន​ ​មានចិត្ត​ស្ងប់​រម្ងាប់​ខាងក្នុង​ ​សម្រាន្ត​នៅ​ហើយ​ផង​ ​កំពុង​សម្រេចសម្រាន្ត​នៅ​ផង​ ​និង​សម្រាន្ត​នៅ​ផង​ ​ខ្លះ​ដែរ​ឬ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​មិនដែល​បានឃើញ​ ​មិនដែល​បានឮ​ទេ​។​ ​ត្រូវហើយ​មា​គ​ណ្ឌិយៈ​ ​ម្នាល​មា​គ​ណ្ឌិយៈ​ ​សេចក្តី​នុ៎ះ​ ​សូម្បី​តថាគត​សោត​ ​ក៏​
ថយ | ទំព័រទី ៧៨ | បន្ទាប់
ID: 636830166350952301
ទៅកាន់ទំព័រ៖