ព្រះត្រៃបិដក ភាគ ២៤
អគ្គិវច្ឆគោត្តសូត្រ ទី២
[៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុងអារាមឈ្មោះជេតវ័ន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះ បរិព្វាជកឈ្មោះវច្ឆគោត្ត ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោលនូវពាក្យរាក់ទាក់ សំណេះសំណាល នឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យ ដែលគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។
[៦] វច្ឆគោត្តបរិព្វាជក លុះអង្គុយក្នុងទីដ៏សមគួរហើយ ទើបទូលសួរព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន ព្រះគោតមដ៏ចំរើន មានសេចក្តីឃើញ យ៉ាងនេះថា លោកទៀង នេះឯងជាពាក្យពិត ពាក្យដទៃ ជាមោឃៈ ដូច្នេះឬ។ ម្នាលវច្ឆៈ តថាគត មិនឃើញយ៉ាងនេះថា លោកទៀង នេះឯងជាពាក្យពិត ពាក្យដទៃជាមោឃៈ ដូច្នេះទេ។ បពិត្រព្រះគោតមដ៏ចំរើន ព្រះគោតមដ៏ចំរើន មានសេចក្តីឃើញ យ៉ាងនេះថា លោកមិនទៀង នេះឯងជាពាក្យពិត ពាក្យដទៃជាមោឃៈ ដូច្នេះឬ។ ម្នាលវច្ឆៈ តថាគត មិនឃើញ
ID: 636830146940182069
ទៅកាន់ទំព័រ៖