ព្រះត្រៃបិដក ភាគ ២៤
[៤៨] ក្នុងលំដាប់នោះ ព្រះមានព្រះភាគ ទ្រង់បន្លឺនូវឧទាននេះ ក្នុងពេលនោះថា
លាភទាំងឡាយ មានការមិនមានរោគ ប្រសើរបំផុត ព្រះនិព្វាន ជាសេចក្តីសុខ ដ៏ប្រសើរ មគ្គដែលប្រកបដោយអង្គ៨ ដ៏ក្សេមក្សាន្ត ជាងមគ្គទាំងឡាយ សម្រាប់ដើរទៅកាន់ព្រះនិព្វាន ឈ្មោះអមតៈ។
កាលដែលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ មាគណ្ឌិយបរិព្វាជក បានក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះគោតមដ៏ចំរើន មិនធ្លាប់កើតមានទេ ពាក្យដែលព្រះគោតមដ៏ចំរើន ត្រាស់ហើយដោយប្រពៃថា លាភទាំងឡាយ មានការមិនមានរោគ ប្រសើរបំផុត ព្រះនិព្វាន ជាសេចក្តីសុខ ដ៏ឧត្តម បពិត្រព្រះគោតមដ៏ចំរើន សេចក្តីនុ៎ះ ខ្ញុំព្រះអង្គសោត ក៏ធ្លាប់បានស្តាប់មក អំពីពួកបរិព្វាជកជាន់ដើម ដែលជាអាចារ្យ ជាប្រធានលើអាចារ្យពោលថា លាភទាំងឡាយ មានការមិនមានរោគ ប្រសើរបំផុត ព្រះនិព្វាន ជាសេចក្តីសុខ ដ៏ឧត្តម ដូច្នេះដែរ បពិត្រព្រះគោតមដ៏ចំរើន ពាក្យនេះសមគ្នាហើយ។ ម្នាលមាគណ្ឌិយៈ ក៏ពាក្យណា ដែលអ្នកធ្លាប់បាន
ID: 636830166981638374
ទៅកាន់ទំព័រ៖