ព្រះត្រៃបិដក ភាគ ២៤
បុរសម្នាក់យកសំពត់ក្រាស់ ដែលធ្វើដោយរោមចៀមខ្មៅ ជ្រលក់ដោយម្រែងលាយប្រេង មកបញ្ឆោតបុរសនោះថា នែបុរសដ៏ចំរើន នេះឯងសំពត់សល្អស្អាត ឥតមានមន្ទិល របស់អ្នកឯង។ បុរសខ្វាក់ពីកំណើតនោះ ក៏ទទួលយកសំពត់នោះ លុះទទួលហើយ យកទៅដណ្តប់ លុះដណ្តប់ហើយ ក៏បញ្ចេញវាចា ជាគ្រឿងរីករាយ របស់ខ្លួនថា យីអើ សំពត់សស្អាត ល្អបរិសុទ្ធ ឥតមានមន្ទិលមែន។ ម្នាលមាគណ្ឌិយៈ អ្នកសំគាល់សេចក្តីនោះ ដូចម្តេច ចុះបុរសខ្វាក់ពីកំណើតនោះ តើដឹង ឃើញឬទេ បានជាទទួលសំពត់ក្រាស់ ដែលធ្វើដោយរោមចៀមខ្មៅ ជ្រលក់ម្រែង លាយប្រេងឯណោះ លុះទទួលហើយ យកមកដណ្តប់ ដណ្តប់ហើយ បញ្ចេញវាចា ជាគ្រឿងរីករាយរបស់ខ្លួនថា យីអើ សំពត់សស្អាត ល្អបរិសុទ្ធ ឥតមានមន្ទិលមែន ឬក៏ដោយជឿតាមបុរសមានភ្នែកភ្លឺទេ។ បពិត្រព្រះគោតមដ៏ចំរើន មិនបានដឹង មិនបានឃើញទេ បុរសខ្វាក់ពីកំណើតឯណោះ ទទួលសំពត់សាច់ក្រាស់ ដែលធ្វើដោយរោមចៀមខ្មៅ ជ្រលក់ដោយម្រែង លាយប្រេងឯណោះ លុះ
ID: 636830167607554175
ទៅកាន់ទំព័រ៖