ព្រះត្រៃបិដក ភាគ ២៤

អ្នកពោល​នូវ​កាយ​ ​ដែល​ជា​រោគ​ ​ជា​បូស​ ​ជា​កូនសរ​ ​ជា​ទុក្ខ​ ​ជា​អាពាធ​នេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​នេះ​ឈ្មោះថា​ ​ការ​មិន​មាន​រោគ​ ​នេះ​ឈ្មោះថា​ ​ព្រះនិព្វាន​ ​ដូច្នេះ​វិញ​។​ ​ម្នាល​មា​គ​ណ្ឌិយៈ​ ​អ្នក​ត្រូវ​ដឹង​នូវ​ការ​មិន​មាន​រោគ​ ​ត្រូវ​ឃើញ​នូវ​ព្រះនិព្វាន​ ​ដោយ​ចក្ខុ​(​១​)​ ​ដ៏​ប្រសើរ​ណា​ ​ចក្ខុ​ដ៏​ប្រសើរ​នោះ​ ​របស់​អ្នក​មិន​មាន​ទេ​។​
 [​៥០​]​ ​យ៉ាងហ្នឹង​មែនហើយ​ ​ខ្ញុំ​ព្រះអង្គ​ ​ជ្រះថ្លា​ព្រះ​គោតម​ដ៏​ចំរើន​ហើយ​ ​ខ្ញុំ​ព្រះអង្គ​ ​គប្បី​ដឹង​នូវ​ការ​មិន​មាន​រោគ​ ​យល់​នូវ​ព្រះនិព្វាន​ ​ដោយ​ឧបាយ​ណា​ ​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​សំដែងធម៌​ ​ដោយ​ឧបាយ​នោះ​ ​ដល់​ខ្ញុំ​ព្រះអង្គ​។​ ​ម្នាល​មា​គ​ណ្ឌិយៈ​ ​ដូច​បុរស​ខ្វាក់ពីកំណើត​ ​បុរស​នោះ​ ​មិនឃើញ​រូប​ពណ៌ខ្មៅ​ ​និង​ស​ ​មិនឃើញ​រូប​ពណ៌ខៀវ​ ​មិនឃើញ​រូប​ពណ៌លឿង​ ​មិនឃើញ​រូប​ពណ៌ក្រហម​ ​មិនឃើញ​រូប​ពណ៌​ហង្សបាទ​ ​មិនឃើញ​ទី​ស្មើ​ ​និង​មិន​ស្មើ​ ​មិនឃើញ​រូប​ផ្កាយ​ទាំងឡាយ​ ​មិនឃើញ​ព្រះចន្ទ្រ​ ​និង​ព្រះអាទិត្យ​ទាំងឡាយ​ទេ​។​ ​មិត្រ​អាមាត្យ​ ​ញាតិសាលោហិត​ ​របស់​បុរស​ខ្វាក់ពីកំណើត​នោះ​ ​ឲ្យ​ពេទ្យ​អ្នក​វះ​ថែរក្សា​ ​ពេទ្យ​អ្នក​វះ​ ​ក៏បាន​ផ្សំថ្នាំ​ឲ្យ​បុរស​នោះ​ ​បុរស​ខ្វាក់ពីកំណើត​នោះ​ ​បាន​អាស្រ័យ​ថ្នាំ​នោះ​
​(​១​)​ ​សំដៅយក​វិបស្សនាញាណ​ ​និង​មគ្គញ្ញាណ​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៨៤ | បន្ទាប់
ID: 636830168387148765
ទៅកាន់ទំព័រ៖