ព្រះត្រៃបិដក ភាគ ២៤
ហើយ ក៏មិនញុំាងចក្ខុទាំងពីរ ឲ្យកើតឡើង មិនញុំាងចក្ខុទាំងពីរឲ្យភ្លឺឡើងវិញបាន។ ម្នាលមាគណ្ឌិយៈ អ្នកសំគាល់ហេតុនោះ ដូចម្តេច ក្រែងពេទ្យនោះ គ្រាន់តែបានចំណែកនៃសេចក្តីលំបាកកាយ និងចង្អៀតចង្អល់ចិត្តទេឬ។ បពិត្រព្រះគោតមដ៏ចំរើន យ៉ាងហ្នឹងមែនហើយ។ ម្នាលមាគណ្ឌិយៈ បើតថាគត នឹងសំដែងធម៌ ដល់អ្នកថា នេះជាការមិនមានរោគ នេះជាព្រះនិព្វាន ដូច្នេះ អ្នកក៏មិនដឹង នូវការមិនមានរោគ មិនឃើញនូវព្រះនិព្វាន សេចក្តីលំបាកនោះ ក៏នឹងមានដល់តថាគត សេចក្តីចង្អៀតចង្អល់នោះ ក៏នឹងមានដល់តថាគត មានឧបមេយ្យដូចពេទ្យវះ ដូច្នោះឯង។
[៥១] យ៉ាងហ្នឹងមែនហើយ ខ្ញុំព្រះអង្គជ្រះថ្លា ចំពោះព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គ គប្បីឃើញ នូវការមិនមានរោគ និងព្រះនិព្វាន ដោយឧបាយណា សូមព្រះគោតមដ៏ចំរើន សំដែងធម៌ ដោយឧបាយនោះ ដល់ខ្ញុំព្រះអង្គចុះ។ ម្នាលមាគណ្ឌិយៈ ដូចបុរសខ្វាក់ពីកំណើត បុរសខ្វាក់នោះ មិនឃើញរូបពណ៌ខ្មៅ និងស មិនឃើញរូបពណ៌ខៀវ មិនឃើញរូបពណ៌លឿង មិនឃើញរូបពណ៌ក្រហម មិនឃើញរូបពណ៌
ID: 636830168670144952
ទៅកាន់ទំព័រ៖