ព្រះត្រៃបិដក ភាគ ២៤
ហង្សបាទ មិនឃើញទីស្មើ និងមិនស្មើ មិនឃើញរូបផ្កាយទាំងឡាយ មិនឃើញព្រះចន្ទ្រ និងព្រះអាទិត្យទាំងឡាយ។ បុរសខ្វាក់ពីកំណើតនោះ ឮបុរសមានភ្នែកភ្លឺនិយាយថា យីអើ សំពត់សស្អាត ល្អបរិសុទ្ធ ឥតមានមន្ទិលទេ។ បុរសខ្វាក់ពីកំណើតនោះ ក៏ដើរទៅស្វែងរកសំពត់ស បុរសម្នាក់ យកសំពត់សាច់ក្រាស់ ដែលធ្វើដោយរោមចៀមខ្មៅ ជ្រលក់ដោយម្រែងលាយប្រេង មកបញ្ឆោតបុរសនោះថា នែបុរសដ៏ចំរើន នេះឯងជាសំពត់សល្អបរិសុទ្ធ ឥតមានមន្ទិល របស់អ្នក។ បុរសខ្វាក់ពីកំណើតនោះ ក៏ទទួលសំពត់នោះ យកមកស្លៀកដណ្តប់ មិត្រអាមាត្យ ញាតិសាលោហិត របស់បុរសនោះ ឲ្យពេទ្យអ្នកវះថែរក្សា ពេទ្យអ្នកវះនោះ ក៏ធ្វើថ្នាំឲ្យបុរសនោះ គឺថ្នាំធ្វើឲ្យក្អួត ថ្នាំបញ្ចុះ ថ្នាំបន្តក់ ថ្នាំលាង និងថ្នាំហិត។ បុរសខ្វាក់ពីកំណើតនោះ លុះបានអាស្រ័យថ្នាំនោះហើយ ក៏បានញុំាងចក្ខុឲ្យកើតឡើង បានញុំាងចក្ខុ ឲ្យភ្លឺឡើងវិញ បានសេចក្តីពេញចិត្តណា ក្នុងសំពត់សាច់ក្រាស់ ដែលធ្វើដោយរោមចៀមខ្មៅ ជ្រលក់ដោយម្រែងលាយប្រេងឯណោះ បុរសនោះ ក៏លះបង់ ក្នុងពេលដែលបានជាភ្នែកភ្លឺឡើងវិញ បុរសដែលមានភ្នែកភ្លឺនោះ ក៏ទុកបុរសដែលបញ្ឆោតនោះ ដោយភាពមិនមែនជាមិត្រផង ដោយភាពជាសឹកសត្រូវផង ឬក៏
ID: 636830168935980156
ទៅកាន់ទំព័រ៖