ព្រះត្រៃបិដក ភាគ ២៤

គប្បី​សំគាល់​ថា​ ​ត្រូវ​សម្លាប់ចោល​ ​ក៏​សឹងតែ​បាន​ ​ដោយ​គិតថា​ ​ឱ​ហ្ន៎​ ​ខ្លួន​អាត្មាអញ​ ​ត្រូវ​បុរស​នេះ​ ​យក​សំពត់​ក្រាស់​ ​ដែល​ធ្វើ​ដោយ​រោមចៀម​ខ្មៅ​ ​ជ្រលក់​ដោយ​ម្រែង​លាយ​ប្រេង​ ​មក​បោកបញ្ឆោត​ប្រលោម​ ​អស់​កាលយូរ​ហើយ​ថា​ ​នែ​បុរស​ដ៏​ចំរើន​ ​នេះ​សំ​ពត់​សស្អា​ត​ ​ល្អ​បរិសុទ្ធ​ ​ឥតមាន​មន្ទិល​ ​របស់​អ្នក​ ​(​សេចក្តី​នេះ​ ​យ៉ាងណាមិញ​)​ ​ម្នាល​មា​គ​ណ្ឌិយៈ​ ​តថាគត​ ​បើនឹង​សំដែងធម៌​ ​ដល់​អ្នក​ថា​ ​នេះ​ជា​ការ​មិន​មាន​រោគ​ ​នេះ​ជា​ព្រះនិព្វាន​ ​ក៏​យ៉ាង​ដូច្នោះ​ដែរ​។​ ​អ្នក​គប្បី​ដឹង​ ​ការ​មិន​មាន​រោគ​ ​ឃើញ​នូវ​ព្រះនិព្វាន​ ​ឆន្ទ​រាគ​ណា​ ​ក្នុង​ឧបាទានក្ខន្ធ​ទាំង៥​ ​ឆន្ទ​រាគ​នោះ​ ​អ្នក​លះបង់​ក្នុង​ពេល​ដែល​ចក្ខុ​កើតឡើង​ដល់​អ្នក​ ​មួយទៀត​ ​អ្នក​ត្រូវ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​ឱ​ហ្ន៎​ ​ចិត្ត​នេះ​ ​បោកបញ្ឆោត​ ​ប្រលោម​អាត្មាអញ​ ​អស់​កាលយូរ​មក​ហើយ​ ​បាន​ជា​អាត្មាអញ​ ​កាលដែល​ប្រកាន់​ ​ក៏​ប្រកាន់​ចំពោះ​រូប​ហ្នឹងឯង​ ​កាលដែល​ប្រកាន់​ ​ក៏​ប្រកាន់​ចំពោះ​វេទនា​ហ្នឹងឯង​ ​កាលដែល​ប្រកាន់​ ​ក៏​ប្រកាន់​ចំពោះ​សញ្ញា​ហ្នឹងឯង​ ​កាលដែល​ប្រកាន់​ ​ក៏​ប្រកាន់​ចំពោះ​សង្ខារ​ហ្នឹងឯង​ ​កាលដែល​ប្រកាន់​ ​ក៏​ប្រកាន់​ចំពោះ​វិញ្ញាណ​ហ្នឹងឯង​ ​ភព​កើតឡើង​ដល់​អាត្មាអញ​នោះ​ ​ព្រោះ​មាន​ឧបាទាន​
ថយ | ទំព័រទី ៨៧ | បន្ទាប់
ID: 636830169174663808
ទៅកាន់ទំព័រ៖