ព្រះត្រៃបិដក ភាគ ២៤
ជាអន្យតិរ្ថិយមកពីមុន ប្រាថ្នាបព្វជ្ជា ប្រាថ្នាឧបសម្បទា ក្នុងធម្មវិន័យនេះ បុគ្គលនោះ ត្រូវនៅបរិវាសអស់៤ខែសិន លុះកន្លង៤ខែហើយ ពួកភិក្ខុដែលមានចិត្តប្រារព្ធហើយ ឲ្យបព្វជ្ជា ឧបសម្បទា ដើម្បីភាពជាភិក្ខុបាន មួយទៀត បែបភាពរបស់បុគ្គលផ្សេងគ្នា (ការដែលនៅបរិវាស ឬមិនត្រូវនៅបរិវាស) ក្នុងដំណើរនេះ តថាគត ដឹងច្បាស់ហើយ។ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើបុគ្គលធ្លាប់ជាអន្យតិរ្ថិយ មកពីមុន ប្រាថ្នាបព្វជ្ជា ប្រាថ្នាឧបសម្បទា ក្នុងធម្មវិន័យនេះ ត្រូវនៅបរិវាសឲ្យអស់៤ខែសិន លុះកន្លង៤ខែហើយ ពួកភិក្ខុ ដែលមានចិត្តប្រារព្ធហើយ ឲ្យបព្វជ្ជា ឧបសម្បទាបាន ខ្ញុំព្រះអង្គ នឹងនៅបរិវាសឲ្យអស់៤ឆ្នាំ លុះកន្លង៤ឆ្នាំហើយ សូមឲ្យភិក្ខុ ដែលមានចិត្តប្រារព្ធហើយ ឲ្យបព្វជ្ជា ឧបសម្បទា ដើម្បីភាពជាភិក្ខុចុះ។ មាគណ្ឌិយបរិព្វាជក បាននូវបព្វជ្ជា បាននូវឧបសម្បទា ក្នុងសំណាក់នៃព្រះមានព្រះភាគ។ លុះមាគណ្ឌិយៈមានអាយុ ឧបសម្បទាហើយ មិនយូរប៉ុន្មាន ក៏ចៀសចេញទៅតែម្នាក់ឯង ជាអ្នកមិនប្រមាទ ព្យាយាមដុតកំដៅកិលេស បញ្ជូនចិត្តទៅកាន់ព្រះនិព្វាន
ID: 636830169976089647
ទៅកាន់ទំព័រ៖